ព័ត៌មាន
ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារថវិកាជូនដល់វរៈកងទ័ពជួរមុខ និងជនភៀសសឹកនៅ ខេត្តព្រះវិហារ និងឧត្តរមានជ័យ
ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងរួមនិងមន្ត្រីសង្ឃ ពុទ្ធបរិស័ទ ប្រមាណជាង១០០អង្គ/នាក់នៅដើមសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខរួមមានថវិកាចំនួន ២៥លានរៀល អង្ករចំនួន៧តោន មី ១ពាន់៥០០កេស ត្រីខ៤កេសធំ អំបុកចំនួន៤ពាន់៥០០កំប៉ុង នំអន្សមចំនួន២ពាន់នំ បាយក្រៀម(បាយក្រាំង)១ម៉ឺនកញ្ចប់ នំជៀល១ពាន់នំ ទឹកដោះគោក្មេងចំនួន២០កេស ភេសជ្ជះគ្រប់មុខ៧០កេស ទឹកបរិសុទ្ធ គ្រប់មុខ ចំនួន១៥០កេសនិង១ពាន់៩៥០យួរ អាវភ្លៀង១០០ ក្រម៉ា១៥០ និងម៉ូតូចំនួន៧គ្រឿង សរុបជាថវិកា២១២លាន៩សែន៥ពាន់រៀល ត្រូវបាននាំយកទៅប្រគេនដល់ព្រះមេគណខេត្តព្រះវិហារសម្រាប់ព្រះយកទៅប្រគេនបន្តដល់ព្រះសង្ឃភៀសសឹក ចែកផ្តល់ជូនដល់វីរកងទ័ពគោលដៅជួរមុខ រួមមានតំបន់អានសេះ ភ្នំខ្មោច មុំ៣ ជាំតែ ជើងភ្នំទ្រព្យ ប្រាសាទព្រះវិហារ ប្រាសាទថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមមាន់ វីរកងទ័ពសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះវិហារ និងគ្រួសារយុទ្ធជនភៀសសឹកជាង ៤១៤ គ្រួសារផងដែរ។
នៅគ្រប់ទីតាំងឈរជើង ដែល គណៈប្រតិភូសង្ឃ និង សប្បុរសជនអញ្ជើញដល់ ត្រូវបាន មេបញ្ជាការ មេបញ្ជាការរង និងពលខេមរៈភូមិន្ទ បានស្វាគមន៍ និងបញ្ជាក់ពីស្ថានភាព សកម្មភាព ឈរជើងការពារបូរណភាពទឹកដី សភាពការណ៍និងជីវភាព ជូនដល់ ប្រតិភូជាបន្តបន្ទាប់មក ព្រះវិសុទ្ធិញ្ញាណ មុំ សយ ក្នុងនាមព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង សូម ថ្លែងនូវការកោតសរសើរ ចំពោះ វីរជន វីរយុទ្ធនារី ដែលបាន លះបង់ កម្លាំងកាយចិត្ត ស្ម័គ្រចិត្តមកចូលរួមឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយអត់និងបូជាអាយុជីវិត ចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋ ដែល ចោរសៀមចូលមកឈ្លានពាន មកលើបូរណភាពទឹកដី កម្ពុជា ពិសេសនៅ តំបន់ ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ។
ព្រះតេជគុណ បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់ វីរយុទ្ធជន វីរយុទ្ធនារី នៅសមរភូមិជួរមុខ ត្រូវបាន ព្រះសង្ឃនិងពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន បានធ្វើការតាមដាន គ្រប់សកម្មភាព ទាំងលើការ ត្រៀមប្រយុទ្ធ និងស្បៀងហូបចុក ទើបថ្ងៃនេះជាលើក ទី២ ព្រះសង្ឃ បងប្អូនពលរដ្ឋក្នុងខេត្ត បាននាំយកអំណោយ ជាស្បៀងអាហារ មក គាំទ្រជូនដល់វីរយុទ្ធជនវីរយុទ្ធនារី ជាសក្ខីភាព ។
សូមបញ្ជាក់ថា ក្រៅពីក្រុមការងារផ្ដល់អំណោយស្បៀងអាហារ ភេសជ្ជៈ នៅតាមអង្គភាពគោលដៅ រួចមក ក្រុមការងារជាសប្បុរសជនបាន បន្តចែកថវិកាផ្ទាល់ខ្លួនផ្ទាល់អង្គភាព ជូនដល់វីរយុទ្ធជន យុទ្ធនារី ដែលឈរជើងទាំងជាង១០គោលដៅ៕










-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា