(ភ្នំពេញ)៖ តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥និងប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ។ ការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងដូច្នេះក្នុងខណះលោក ស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានចូលជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុ ប្រធានទី១...
វិស័យឯកជនរំពឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ វិស័យដឹកជញ្ជូននៅកម្ពជានិងអាចបន្តកំណើនរឹងមាំ តាមរយៈការដឹកជញ្ជូនមានភាព កាន់តែមមាញឹក ស្របពេលប្រទេសដែលជាដៃគូរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ដែលជាការគាំទ្រដល់ខ្សែច្រវាក់ផ្គត់ ផ្គង់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុក។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពដឹកជញ្ជូនឆ្នាំកន្លងមក និងសេវាកម្មដឹកជញ្ជូននៅក្នុងឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ នៃ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងប្រធាននាយកដ្ឋានចំណុះក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន ដែលបង្កឡើងពីស្ថានភាពគុណភាពខ្យល់។ ក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀននៅក្រោមរដ្ឋបាលក្រុងបាងកកចនួន ចំនួន ១០៣ កន្លែងបានបិទជាបណ្តេះអាសន្ន...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរកឃើញក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ សម្រាប់អាណត្ដិថ្មីហើយ ដោយមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបចំនួន ១៩រូប ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ដែលបន្ដជាប់ធ្វើជាប្រធានសហព័ន្ធ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ខណៈអគ្គលេខាធិការ នឹងត្រូវជ្រើសរើសជាពិសេស ដោយមិនជាប់ពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិបឡើយ ។ នេះបើយោងតាមមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្តិទី៨ របស់សហព័ន្ធ ដែលបានរៀបចំកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង...
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា...
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខផ្ទះលោកអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវ បានជួបហេតុការណ៍ខ្យល់គដួលជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៤នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមួយចំនួផ្សេងទៀត កំពុងធ្វើការសង្គ្រោះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌដូនពេញ ប្រាប់BTVនៅមុននេះ។ សូមបញ្ជាក់ផងដែរផ្ទះលោកអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយបង្កការភ្ញាក់ផ្អើល អាជ្ញាធរមានសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុភ្លាម ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ អត្ថបទ៖...
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយ ចំពោះការខកខានដណ្ដើមពិន្ទុពីការប្រកួតមុនៗ ពិសេសការប្រកួតក្នុងដី ជាមួយក្រុមឥណ្ឌូនេស៊ី PSM Makasar ដែលនាំឲ្យក្រុមខ្លួន ពិបាកក្នុងការប្រជែងកៅអីវគ្គបន្ដ រហូតអស់ឱកាសក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ។ នេះបើតាមការលើកឡើង ក្រោយក្រុមជើងឯកលីគកំពូលកម្ពុជា បានត្រឹមប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតទី៤ ក្នុងពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបប្រចាំតំបន់ ដែលនាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានអស់ឱកាសជាផ្លូវការ ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។...
នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ម្សិលមិញនេះ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារទាំង ៣ដំណាក់កាល ដោយជ្រើសរើសអ្នកជាប់បានចំនួន ២២៤ នាក់ សម្រាប់ការជ្រើសរើសក្នុងក្របខណ្ឌឆ្នាំ ២០២៣។ ចំនួនបេក្ខជនដែលប្រឡងជាប់នេះតិចជាងចំនួនដែលជ្រើសរើស។ ការប្រកាសជ្រើសរើសមន្ត្រីពន្ធដារសម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ គឺចំនួន ២៥៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១១៦នាក់ និងបេក្ខជនជាប់បម្រុងចំនួន ៨៣ នាក់ផងដែរ។ ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី ឯកឧត្តម...
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជារដ្ឋអាជ្ញាអាមេរិក ឱ្យស៊ើបអង្កេតព្រហ្មទណ្ឌលើមន្ត្រីក្នុងតំបន់ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងការព្រមានដ៏ខ្លាំងក្លាមួយ ខណៈបង្កើនការបង្រ្កាបដ៏ធំដែលលោក Trump ចាប់ផ្តើមធ្វើនៅថ្ងៃចូលកាន់តំណែង។ នៅក្នុងអនុស្សរណៈមើលឃើញដោយសារព័ត៌មានរ៉យទ័របង្ហាញថា អនុរដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌របស់លោក Trump គឺលោក Emil Bove បានប្រាប់បុគ្គលិកក្រសួងយុត្តិធម៌ថា អាជ្ញាធររដ្ឋ និងមូលដ្ឋាន ត្រូវតែសហការជាមួយនឹងការបង្ក្រាបជនអន្តោប្រវេសន៍ ហើយរដ្ឋអាជ្ញាសហព័ន្ធ “នឹងស៊ើបអង្កេតឧប្បត្តិហេតុពាក់ព័ន្ធនឹងការមិនធ្វើតាមបញ្ជា ដោយអាចមានការកាត់ទោសតាមច្បាប់”។ អនុស្សរណៈបន្ថែមថា ក្រសួងយុត្តិធម៌ក៏អាចនឹងតតាំងច្បាប់ដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងេះផងដែរ។ គោលនយោបាយនេះត្រូវបានដាក់ចេញនៅពេលរដ្ឋបាលបក្សសាធារណៈរដ្ឋថ្មីបានរៀបចំពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងទីក្រុងដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន ដោយបង្កើតលទ្ធភាពនៃការប្រឈមមុខដាក់គ្នាជាមួយមន្ត្រីតំបន់...