ប្រជាពលរដ្ឋ បានសម្ដែងការពេញចិត្ត និងអរគុណ ខណៈដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវការកាត់បន្ថយពន្ធ លើប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីគ្រប់គ្រង តម្លៃប្រេង ដើម្បីសម្រួលដល់ការចំណាយលើការរស់នៅ ស្របពេលដែលមានការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល។ ថ្លែងប្រាប់BTVនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ពលរដ្ឋបានប្រាប់ថា ពួកគាត់ ត្រូវធ្វើដំណើរឆ្ងាយក្នុងមួយថ្ងៃៗ ដើម្បីដឹកជញ្ជូនទំនិញ ដែលចំណាយថ្លៃសាំងកើនពីជាង៨ពាន់រៀល ទៅជិត២ម៉ឺនរៀល។ តម្លៃប្រេងបច្ចុប្បន្នឡើងថ្លៃ តែមិនមែនឡើងតែកម្ពុជានោះទេ គឺឡើងគ្រប់ប្រទេសទាំងអស់ ព្រោះឥទ្ធិពលសង្រ្គាមនៅមជ្ឈិមបូព៌ា។ សម្រាប់ពលរដ្ឋ អរគុណរាជរដ្ឋាភិបាល ដែលបន្តបញ្ចុះពន្ធជួយទប់តម្លៃមិនឲ្យឡើងខ្ពស់ពេក...
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខែមេសាខាងមុខនេះ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិក និងប្រទេសជប៉ុន ត្រៀមខ្លួនរួមចរាល់មកលេងប្រទេសកំណើត ដើម្បីចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ តាមរយៈវីឌីអូឃ្លីប ដែលBTVទទួលបាននៅថ្ងៃទី២៣ ខែមីនា នេះ លោក ឃុន សារឿន ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន បានលើកឡើងថា ដើម្បីជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ នៅក្នុងខែមេសាខាងមុខនេះ លោកនឹងមកលេងប្រទេសកម្ពុជា ចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិសេសចង់ចូលរួមក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ។ បន្ថែមលើនេះ លោកក៏បានបបួលមិត្តភក្តិជាជនជាតិខ្មែរ...
អំឡុងពេលក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំយុទ្ធនាការ ១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងទ័ពជួរមុខ បានធ្វើឱ្យបណ្តាសិប្បកម្មតម្បាញក្រមានៅជាយរាជធានីភ្នំពេញ បាននឹងកំពុងមានភាពមមាញឹកខ្លាំងក្នុងការត្បាញក្រមា ដើម្បីចែកចាយបោះដុំតាមទីផ្សារ និងការប្រើប្រាស់អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់។ សិប្បករត្បាញក្រមាក្នុងខណ្ឌច្បារអំពៅច្បារ រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែមីនានេះថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលអមដោយមានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញជាលើកដំបូងនេះ គឺបានធ្វើឲ្យអាជីវករលក់បោះដុំតាមទីផ្សារនានា មានតម្រូវការប្រមូលទិញក្រមាពីតាមបណ្តាសិប្បកម្មតម្បាញក្រមាមានកំណើនកើនឡើងច្រើន ដើម្បីយកទៅចែកចាយលក់បន្តជូនពលរដ្ឋ ប្រើប្រាស់ធ្វើជាកាដូ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយបណ្តាសិប្បករ បានស្នើក្រុមយុវជនរៀបចំយុទ្ធនាការ ១ម៉ឺនក្រមា រៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្រមាខ្មែរដែលជាសម្បតិ្តបេតិភណ្ឌរបស់ពិភពលោកឲ្យទទួលបានការគាំទ្រកាន់ខ្លាំងក្លាថែមទៀត។...
សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ បាននិងកំពុងជួយសម្រាលការចំណាយរបស់ពលរដ្ឋក្នុងបរិបទវិបត្តិតម្លៃប្រេង ខណៈប្រតិបត្តិការរថយន្តក្រុង ទាំងខ្សែរត់ និងតម្លៃ នៅថេរ។ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ City Bus បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺចាំបាច់ត្រូវបម្រើពលរដ្ឋប្រកបដោយភាពប្រសើរ ដោយមិនមានដំឡើងថ្លៃឈ្នួល ឬកាត់បន្ថយខ្សែរត់ជាប្រចាំនោះឡើយ...
ព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងត្រូវបានរៀបចំឡើងនៅតាមទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះនៅចំណុចទីតាំងចំណតឡានក្រោយផ្សាររាត្រី រាជធានីភ្នំពេញ នឹងត្រូវបានប្រើប្រាស់រៀបចំជាភូមិសង្ក្រាន្ត។ បច្ចុប្បន្នក្រុមការងារជាង ក៏កំពុងចាប់ផ្ដើមសាងសង់ជាឆាក សាងសង់ផ្ទះ សាងសង់ជារោង ដែលមានមុខងារផ្សេងៗគ្នា ក្នុងការបង្ហាញវប្បធម៌នាឱកាសចូលឆ្នាំខ្មែរខាងមុខ។ ភូមិសង្ក្រាន្ត ជាផ្នែកសំខាន់មួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលនឹងរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការរៀបចំភូមិសង្ក្រាន្ត គឺស្ថិតនៅទីតាំងចំណតរថយន្តក្រោយផ្សាររាត្រី ដែលបច្ចុប្បន្នក្រុមការងារជាងកំពុងសាងសង់រោង សាងសង់ឆាក និងសាងសង់ផ្ទះមួយចំនួន។ ដូចជាឈ្មោះបានបញ្ជាក់ហើយ ភូមិសង្ក្រាន្ត គឺជាទីតាំងភូមិរស់នៅ ដែលនឹងមានបង្ហាញពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយទីតាំងនេះក៏មានការជាការរៀបចំទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរផងដែរ។ តាមប្លង់គំរូ «ភូមិសង្ក្រាន្ត»...
មន្ដ្រីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៧ម៉ឺន៤ពាន់នាក់ បានទៅផ្ដិតយករូបបភាពនិងទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ឬសមរាត្រី រយៈពេលបីថ្ងៃ ដែលចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនឆ្នាំ២០២៦នេះ ។ បន្ទាប់ពីបានទស្សនាព្រឹត្ដិការណ៍ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រះសង្ឃនិមន្ដមកពីវត្ដកម្ពុជាក្រោម ក៏ដូចជាអ្នកទេសជាតិ ក៏បានលើកឡើងដែរថា ការមកទស្សនា និងផ្ដិតរូបភាពព្រឹត្ដិការណ៍នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ ព្រឹត្ដិការណ៍សមរាត្រីនេះ គឺជាប្រវត្ដិសាស្ដ្រនៃអាណាចក្រខ្មែរ ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ...
ក្រោយ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានធនធាន វ័យក្មេងៗឆ្នើមៗ ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទលថ្នាលនិង ដើម្បីសម្រិតសំរាំង កីឡាករ កីឡាការិនី ត្រៀមចូលរួម ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣១ នាពេលខាងមុខ។...
ថ្នាក់ដឹកនាំសហជីព និងកម្មកររោងចក្រកាត់ដេរ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តបន្ថែមការកាត់បន្ថយពន្ធលើការដឹកជញ្ជូន និងប្រេងឥន្ធនៈ ជាពិសេសការជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាសនានាឱ្យផ្តល់ប្រាក់សោហ៊ុយបន្ថែមលើថ្លៃធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលនេះ មនុស្សភាគច្រើនសុទ្ធសឹងតែជួបបញ្ហាសេដ្ឋកិច្ចដូចគ្នាទៅលើការចំណាយនានាក្នុងការរស់នៅ និងប្រកបកិច្ចការងារ។ ជាក់ស្តែងនៅពេលនេះ ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈជាសកល ប៉ុន្តែរាជរដ្ឋាភិបាលបានបន្តជួយអន្តរាគមន៍ក្នុងការកាត់បន្ថយថ្លៃចំណាយរបស់វិស័យឯកជន...
ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
ក្រុមគ្រួសារជនភៀសសឹក បាននិងកំពុងផ្លាស់ទីលំនៅពីជំរំតង់ ទៅកាន់ភូមិបណ្ដោះអាសន្នថ្មី ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់ប្រសើរឡើង ខណៈយន្តការការទូតកំពុងដំណើរការដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណាក់កាលដំបូង ជនភៀសសឹកជាង ៨០០គ្រួសារ ដែលស្នាក់នៅជំរំក្នុងវត្តកណ្តោល បាននិងកំពុងផ្លាស់ទីទៅ រស់នៅផ្ទះបណ្តោះអាសន្នថ្មីជាបណ្តើៗហើយ។ ផ្ទះបណ្ដោះអាសន្ននេះ គឺសាងសង់សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ឱ្យជនភៀសសឹករស់នៅជាបណ្តោះអាសន្នសិន រហូតដល់រាជរដ្ឋាភិបាលទាមទាផ្ទះសម្បែងពួកគាត់វិញ ពីយោធាថៃ ដែលបានដាក់ទូកុងតឺន័រ និងបន្លាលួសព័ន្ធកាន់កាប់ បន្ទាប់ពីមានបទឈប់បាញចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ...