ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ប្រជាជនក្នុងទំបន់អារ៉ែងទាំង៨ ភូមិ រួមទាំងភ្ញៀវទេសចរណ៍ជាតិបានប្រារព្ធពិធីបុណ្យចាប់ត្រីជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិចជន ក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។ បើតាមជំនឿ របស់ជនជាតិជងក្នុងតំបន់អារ៉ែង ពួកគាត់ តែងប្រារព្ធពិធីបុណ្យចាប់ត្រី និងធ្វើការសែនប្រែនសុំសេចក្តីខុសនៅទីតាំងត្រពាំងបុសតូច ដែលជាទីកន្លែងដែលមានក្រពើភ្នំរស់នៅ នេះជារៀងរាល់ឆ្នាំតមកជាច្រើនជំនាន់មកហើយ។ ត្រពាំងបុសតូច ត្រពាំងដែលមានធមធានធម្មជាតិ ព្រៃឈើ ហ៊ុព័ទ្ធជុំវិញ និងសំបូរទៅដោយត្រីជាច្រើនប្រភេទ និងជាទីជំរករបស់សត្វក្រពើភ្នំដែលជាជំនឿរបស់ជនជាតិជងក្នុងតំបន់គោរពនិង អភិរក្សតាំងពីយូរលង់ណាស់មកហើយ។ ព្រឹត្តិការណ៍ចាប់ត្រីប្រចាំឆ្នាំនេះក៏ជាពិធីជួបជុំប្រជាជនក្នុងតំបន់ដ៏ធំមួយក្នុងចំនោមប្រជាជនទាំង៨ភូមិក្នុងតំបន់អារ៉ែងដែលជាពួកគាត់មានឪកាសជួបជុំគ្នាក្នុងរដូវធ្វើស្រែចំការ បង្ករបង្កើនផលកសិកម្ម។ លោក...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ និងលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទើបជើសរើសថ្មី (ជាប់ជាស្ថាពរ) យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៣៦នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់វិទ្យាស្ថានហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ការចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការជំរុញផលិតផលក្នុងស្រុក, ចំពោះ ផលិតផលបានមកពីសហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៦០% ដោយក្នុងនោះសហគ្រិនជាស្រ្តីបានចូលរួមមានក្នុងរង្វង់ ប្រមាណ ៦៥% នៃកំណើនសរុប។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនដូចជា បញ្ហាជម្លោះ ព្រំដែន...
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអនុរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា បានពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Shri P. Kumaran អនុរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង...
នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលចាប់ផ្តើមពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមីនានេះថា សិល្បករ...
របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃនេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ យើងបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ...
កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតក្នុងបវេណ រម្យណីយដ្ឋានធម្មជាតិ “ទឹកឆា” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងសិក្សា លើសេចក្តីព្រាងច្បាប់ «ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងពង្រឹងការបង្ក្រាបបទល្មើសឌីជីថល ដោយកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ រួមមាន៖ ១.បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២.បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការពិព័រណ៍កម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី៥ នៃ គណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជាលើកទី១០ ឆ្នាំ២០២៦។ កិច្ចប្រជុំ ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ និងអនឡាញ ពីសំណាក់អនុប្រធានគណៈ កម្មាធិការ សមាជិកគណៈកម្មាធិការ កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ ប្រធានក្រុមការងារ និងសមាជិកនៃក្រុមការងារនីមួយៗ រួមមានទាំងជនជាតិខ្មែរ និងជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ ព្រមទាំង មន្ត្រី និងបុគ្គលិកស្ថានឯកអគ្គរាជទូតកម្ពុជា...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ «Walk for a Smile» ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់ក្រសួងទេសចរណ៍ និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំឡើងនៅលើទឹកដីដ៏ពិសិដ្ឋ និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប ស្របពេលដែលថ្ងៃនេះក៏ជាថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីអង្គរ។ ក្នុងកម្មវិធីមនុស្សធម៌នេះ...