ស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ទីទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង...
ភ្នំពេញ៖ ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ គុណភាពខ្យល់នៅតាមបណ្ដារាជធានី ខេត្តនៅកម្ពុជា គឺបន្តមានសន្ទស្សន៍គុណភាពខ្យល់ «ល្អ«។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។ ក្រសួងបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែក ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២០ គ្រាដែលក្រុម ISI ដង្កោសែនជ័យ មានឱកាសដណ្ដើមកៅអី Top-6 នាចុងសប្ដាហ៍នេះ ដោយផ្អែកលើលទ្ធផល ២ប្រកួតផ្សេងគ្នា នៅថ្ងៃអាទិត្យ ។ សម្រាប់ជំនួបបើកឆាកដើមខែថ្មី នាថ្ងៃទី១ ខែកុម្ភៈស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ វិញម្ដង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ៤-២ កាលពីជើងទី១...
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ មករា) ថា លោកមិនមានការសង្ស័យទាល់តែសោះថា ប្រទេសចិន បានត្រៀមផែនការរួចជាស្រេចដើម្បីបិទព្រែកជីកប៉ាណាម៉ា ក្នុងករណីមានជម្លោះណាមួយជាមួយសហរដ្ឋអាមេរិក ហើយថាទីក្រុងវ៉ាស៊ីនតោន មានបំណងដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងសន្តិសុខជាតិ។ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនទស្សនកិច្ចនៅអាមេរិកកណ្ដាល ក្នុងដំណើរបរទេសលើកដំបូងរបស់ខ្លួនក្នុងនាមជាប្រមុខការទូតសហរដ្ឋអាមេរិក លោក Rubio បានបញ្ជាក់ពីកង្វល់មួយចំនួនរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងបទសម្ភាសន៍មួយ អំពីឥទ្ធិពលរបស់ចិន លើផ្លូវទឹកជាយុទ្ធសាស្ត្រ។...
បេក្ខជន៧នាក់ នឹងឈរឈ្មោះប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នៅប្រទេសក្រិក។ ម្សិលមិញបេក្ខជនទាំងអស់បានបង្ហាញពីផែនការរបស់ខ្លួនទៅកាន់ប្រទេសសមាជិកក្នុងកិច្ចប្រជុំនៅទីក្រុងឡូសានណេ ប្រទេសស្វីស។ បេក្ខជនទាំង៧រូបរួមមាន៖ -ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី សមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី -លោក Juan Antonio Samaranch Jr. អាយុ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ Juan...
កំំពង់ធំ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្មកនាខេត្តកំពង់ធំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកកាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខអតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន២នាក់ដែលបាត់បង់សមត្ថភាពការងារ ទី១ លោកស្រី ឌុក សុីដា អាយុ ៦៥ឆ្នាំ អតីតនាយិកាសាខា និងទី២ លោកស្រី ហ៊ផល្លា អាយុ ៥២ឆ្នាំ អតីតប្រធានការិយាល័យអភិវឌ្ឍន៍សាខា អ្នកទាំងពីរកំពុងមានជំងឺប្រចាំកាយ។ ដោយមើលឃើញពីជីវភាពអតីតមន្ត្រីទាំង២មានការខ្វះខាតជាក់...
ភ្នំពេញ ៖ បណ្តាពលរដ្ឋ បង្ហាញក្តីរីករាយ ខណៈគម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» កំពុងពន្លឿនសាងសង់ស្ពានទី១ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឲ្យហើយ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។ ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមករានេះថា បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ និងនៅជាយរាជធានីភ្នំពេញ គឺមានស្ពានអាកាសជាច្រើនកន្លែង ហើយតាមរយៈការសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាត់ផ្លូវជាតិលេខ២...
(ភ្នំពេញ) នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤(CFR4)។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី...
ប្រជាពលរដ្ឋ បានស្ងប់ស្ងែងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ខណៈដែលសម្ដេចបានចុះទៅអន្តរាគមន៍ជួយរកដំណោះស្រាយជូនពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់ជាបន្តបន្ទាប់ ដោយពួកគេបានចាត់ទុកសម្ដេចជាមេដឹកនាំដែលមិនមានភាពឆ្មើងឆ្មៃជាមួយពលរដ្ឋពីគ្រប់និន្នាការនយោបាយ។ លោក ឈឺន គង្គា អាយុ ៣៦ឆ្នាំ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ខ្ញុំគោរពស្រលាញ់ពេញសម្ដេចមហាបវរធិបតី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ពិតជាស័ក្តិសមបំផុតដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បានដឹកនាំកម្ពុជាយើងប្រកបដោយថាមពល គតិបណ្ឌិតដ៏ឆ្នើម ឈ្លាស់វៃ និងប៉ិនប្រសប់។ សម្ដេចបានចុះអន្តរាគមន៍ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋពីគ្រប់និន្នាការនយោបាយដែលជួបការលំបាក»។ លោកបន្តថា៖«ខ្ញុំបានឃើញថ្នាក់ដឹកនាំដែលដឹងពីសុខទុក្ខ ហើយគាត់ចុះមកដល់ទីតាំងបែបនេះ ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់។ ជាស្ដែងខ្ញុំបានឃើញព័ត៌មានពីគាត់ដែលបានចុះទៅដល់ទីតាំងខ្វះទឹកដាក់ស្រែនៅខេត្តតាកែវ គឺខ្ញុំសប្បាយចិត្ត អ៊ីចឹងយើងខ្ញុំជាពលរដ្ឋពិតជាថ្លែងអំណរអរគុណចំពោះសម្ដេចបវរធិបតីដែលបានយកចិត្តទុកដាក់ជាមួយពលរដ្ឋ»។...
ភ្នំពេញ ៖ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations-IHR)» ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយអង្គការសុខភាពពិភពលោក។ សិក្ខាសាលានេះមានគោលបំណង៣សំខាន់៖ ១) ពិនិត្យមើលវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៤ សម្រាប់សូចនាករ...