ព័ត៌មាន
NEA សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនបើកវេទិកាការងារជាងពីរពាន់កន្លែង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនានេះ បានរៀបចំវេទិកា ការងារ និងឱកាសកម្ម សិក្សាការងារ សរុបចំនួនជាងពីរពាន់កន្លែង ។
លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃនេះ មានក្រុម ហ៊ុនចំនួន២៣ បានមកជ្រើសរើសបុគ្គលិក និងកម្មសិក្សា ដើម្បីបំពេញការងារនៅស្ថាប័នរបស់ពួកគេ។ បច្ចុប្បន្ននេះ វិស័យឯកជនត្រូវការកម្លាំងពលកម្មច្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញ លេញ ទើបអ្នកវិនិយោគទុកក្នុងស្រុក និងបរទេសមានការកើនឡើងជាបន្តបន្ទាប់។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានលើកឡើងដែរថា និស្សិតរៀននៅវិទ្យាស្ថាននេះ គឺពួកគេមានសមត្ថភាពគ្រប់គ្រាន់ទៅតាមជំនាញរៀងៗខ្លួន ដែលអាចទៅបំ ពេញការងាបានទៅស្ថានប័ននានា។
ជាមួយគ្នានេះ និស្សិត មានក្តីរំពឹងថា នឹងទទួលបានងារធ្វើបន្ទាប់ពីបានដាក់ពាក្យរួចរាល់ក្នុងវេទិកា ការងារនៅថ្ងៃនេះ។
បណ្តាក្រុមហ៊ុនបានឲ្យដឹងថា តាមរយៈវេទិកាការងារ បានផ្តល់ភាពងាយស្រួល និងចំណេញពេល ក្នុងការជ្រើសបុគ្គលិកទៅបំពេញការងារនៅក្រុមហ៊ុនរបស់ពួកគេ។ ក្រៅពីនេះ ក្រុមហ៊ុនទាំងនោះ បាន លើកទឹកចិត្តដល់និស្សិតដែលមិនបានជាប់ កុំអស់សង្ឃឹម រង់ចាំឱកាសក្រោយៗទៀត។
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ធ្លាប់ធ្វើ និងបន្តរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅតាមគ្រឹះស្ថានសាធារណៈ និង ឯកជន ដើម្បីឲ្យប្រជាពលរដ្ឋ និងជាពិសេសយុវជនអាចទទួលបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤