ព័ត៌មាន
កម្ពុជាស្នើដល់ហ្វាំងឡង់បង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ហ្វាំងឡង់ ពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស ដើម្បីជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតស្ថានទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ ដែលបានឆ្លៀតពេល ជួបពិភាក្សាការងារអាទិភាព ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ លើបរិវត្តកម្មឌីជីថល និងការផ្តល់សេវាសាធារណៈឌីជីថលរបស់ប្រទេសហ្វាំងឡង់ផងដែរ។
បញ្ហានេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការសិក្សារៀនសូត្របន្ថែមពីថ្នាល X-Road Finland ដោយ សារថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) ត្រូវបានបង្កើតឡើងតាមយន្តការប្រើប្រាស់កូដរបស់ X-Road ផងដែរ។ ឯកឧត្តមក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព ក្នុងការរៀបចំកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ លើការងារពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស។
ក្នុងជំនួបនេះ, លោកជំទាវ Kristina Kuvaja-Xanthopoulos បានជម្រាបជូនអំពីវឌ្ឍនភាព និងវិសាលភាពរបស់ថ្នាល X-Road Finland ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់សាធារណរដ្ឋហ្វាំងឡង់សម្រាប់ផ្លាស់ប្តូរទិន្នន័យ និងបានលើកឡើងនូវបទ ពិសោធន៍ ទាក់ទងនឹងដំណើរបរិវត្តកម្មឌីជីថលក្នុងប្រទេសហ្វាំងឡង់ ហើយវិស័យនេះក៏ជាកត្តាមួយយ៉ាងសំខាន់ផងដែរ ជា កម្លាំងជំរុញថ្មីមួយ ដែលធ្វើឱ្យប្រទេសហ្វាំងឡង់ ធ្វើបរិវត្តកម្មឌីជីថលប្រកបដោយភាពជោគជ័យ។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ស្របលើចំណុចគោលចំនួន៣ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សាខាងលើ រួមមាន៖ ការសិក្សាស្វែងយល់បន្ថែមអំពីថ្នាល X-Road Finland ដើម្បីពង្រីក និងពង្រឹងសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ច នៅប្រទេសកម្ពុជា, ការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅប្រទេសហ្វាំងឡង់ ដើម្បីសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការប្រមូលចំណូលសារពើពន្ធ, និងការសិក្សាស្វែងយល់អំពីការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ ធុរកិច្ចថ្មី៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤