ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទអភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានចុះជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តក្រចេះដើម្បីពិនិត្យ និងចង់ដឹងអំស្ថានភាពរស់នៅទូទៅរបស់បងប្អូនប្រជាពលរដ្ឋនៃខេត្តក្រចេះ។ ក្រោយស្តាប់នូវរបាយការណ៍របស់លោក គង់ គឹមនី អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តក្រចេះទាក់ទងនឹងការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូននៃខេត្តក្រចេះហើយនោះ ឯកឧត្តម ឡូយ សុផាត...
កណ្ដាល៖ រដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្ដាល បានច្រានចោលការចោទប្រកាន់ ថាអាជ្ញាធរស្រុកបានបិទទីតាំងទួលព្រះធាតុ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ មិនឲ្យពលរដ្ឋចូលទៅបន់ស្រន់តាមជំនឿផ្សេងៗ ឬធ្វើបុណ្យទាន ដែលតាមជាក់ស្ដែង គឺអាជ្ញាធរមិនមានការហាមឃាត់នោះទេ ប៉ុន្តែគ្រាន់មិនឲ្យមានអ្នកណាយកជាកន្លែងនេះ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ព្រោះទូលបុរាណនោះ ជាសម្បត្តិរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ។ បើតាមមន្ត្រីការិយាល័យសង្គមកិច្ច សុខមាលភាពសង្គម ស្រុកមុខកំពូល បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចោទប្រកាន់អាជ្ញាធរស្រុក និងមន្ត្រីខេត្ត បានបណ្ដេញព្រះសង្ឃ និងអ្នកគ្រប់គ្រងនៅទីនោះ ដើម្បីបញ្ចប់ជំនឿរបស់ប្រជាពលរដ្ឋ...
អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្រាប់រសៀល និងរាត្រីថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការតម្លើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងមមាញឹក។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំនិងចុះពិនិត្យទីតាំងប្រារព្វពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។...
សិស្សសិក្សានៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានចំណាយពេលរៀងរាល់ថ្ងៃ ហ្វឹកហាត់ច្រៀងបទចម្រៀង ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ បទចម្រៀងដែលពួកគេកំពុងហ្វឹកហាត់ គឺបទចម្រៀង ព្រែកជីកហ្វូណនតេជោ និងបទចម្រៀង ជយោ! ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ។ តាមបណ្ដាសាលារៀន បច្ចុប្បន្នកំពុងរៀបចំសកម្មភាពនានា ដើម្បីចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ សម្រាប់ វិទ្យាល័យជាស៊ីមសាមគ្គី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កំពុងផ្តោតលើការហាត់សមបទចម្រៀង ដើម្បីច្រៀងអបអរសាទរ...
នៅថ្ងៃនេះគណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីត្រៀមពិធីអបអរសាទរជាប្រវត្តិសាស្រ្តជាមួយមហាជនប្រមាណ១ម៉ឺននាក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ហ្វូណនតេជោ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្តកណ្តាល។ ការចុះពិនិត្យនាពេលនេះសង្កេតឃើញមានការរៀបចំតុបតែងចាប់តាំងពីបណ្តោយផ្លូវជាតិលេខ១ ដោយបំពាក់ដងទង់ជាតិ...
តាកែវ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យ ក្លាយជាតំបន់ជនបទសមាហរណកម្ម ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទឱ្យកាន់តែ ប្រសើរ។ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពល ភាពផ្លូវ និងស្ពាន នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ...
ព្រឹកថ្ងៃទី២ខែសីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងប្រទានព្រះរាជអំណោយ ជូនដល់ ក្រុមសិល្បករ និងសិប្បករ ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ស្ថិតនៅក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសុន្ទរកថាថ្វាយព្រះពរស្វាគមន៍និងបានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជកម្មវិធីប្រទានព្រះរាជអំណោយនេះមានក្រុមសិល្បករ និងសិល្បករដែលត្រូវទទួលបានព្រះរាជអំណោយមានប្រមាណជាង៥០០នាក់។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសុន្ទរកថាដោយបាននាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ...
កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តាខណ្ឌ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច។ ក្នុងឱកាសដ៏មានតម្លៃនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថែ្លងអំណរគុណដល់បណ្តាធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់នៅខេត្តសៀមរាប ដែលបានអនុវត្តទៅតាមគោលការណ៍របស់ធនាគារជាតិ ទាក់ទងនឹងការប្រើប្រាស់ប្រាក់ដុល្លារដែលមានសភាពចាស់ និងរហែក ខណៈគោលការណ៍នេះរនឹងត្រូវអនុវត្តនៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខនេះ។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា«សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក»។ ជាមួយគ្នានោះដែរ សម្តេចធិបតី...
ភ្នំស ជារមណីយដ្ឋានថ្មីមួយ ដែលរដ្ឋបាលស្រុកទឹកឈូ ទើបផ្តួចផ្តើមគំនិតរៀបចំបង្កើតឡើង ភ្នំសគេអាចឡើងទៅដល់កំពូល ហើយមើលឃើញទេសភាពនៅជុំវិញ ដូចជាក្រុងកំពត ជួរភ្នំបូកគោ ទេសភាពដងព្រែក ស្រែចំការ គយគន់ថ្ងៃរះ ឬថ្ងៃលិច និងស្រូបយកខ្យល់បរិសុទ្ធជាដើម។ យុវជន និងអាជ្ញាធរបានចញ្ជាក់ថា តំបន់នេះមានសក្តានុពលខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរច្រើន បន្ទាប់ពីការរៀបចំរួចរាល់ទាំងស្រុង។ ក្រុមកីឡាករ “កង់ភ្នំ” និងយុវជន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេបានមើលឃើញសក្តានុពលតំបន់ភ្នំសនេះ ជាយូរមកហើយ ដោយសារកន្លងមក ធ្លាប់មកចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ...