ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមជ្រកក្រោមស្លាកព័ត៌មាន មិនមានផ្សាយសំឡេងទាំងស្រុង ពេលខលទូរស័ព្ទមកសម្ដេចតេជោ។ សម្ដេចតេជោបានសរសេរបញ្ជាក់ថា៖«ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា ១៩៧៦ ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន»។ សម្ដេចតេជោ បញ្ជាក់ថា៖ «គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។
កាលពីរសៀលថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ប្រជាពលដ្ឋ នៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលច្រូតកាត់ស្រូវវស្សាជាបណ្តើរៗហើយនោះ។ ក្នុងការចុះពិនិត្យនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ជាពិសេសនោះមន្រ្តីកសិកម្មនៅតាមមូលដ្ឋានឃុំសង្កាត់ផ្ទាល់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារជំនាញរបស់ខ្លួននៅនិងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីទុកជាបទពិសោធន៍ចំពោះបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកត្រូវប្រញាប់រាយការណ៍មកជាបន្ទាន់ ដើម្បីយើងបានជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីកន្លងមកនៅក្នុងតំបន់េះដំណាំស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន...
សៀមរាប ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមបានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ទេយ្យទាន ដល់វត្តរាជបូណ៌ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីបូជាព្រះរតនត្រ័យ នៅវត្តរាជបូណ៌រួច...
ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ទោះបីជាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទីវង្គត។ សហជីព និងកម្មកររោងចក្រ បានសម្តែងនូវការដឹងគុណ និងលើកឡើងពីការចងចាំពីការលះបង់កម្លាំងកាយចិត្តរបស់សម្តេចព្រះនរោត្តម ក្នុងការតស៊ូ ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ លោកបានលើកឡើងពីការចងចាំនូវស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានលះបង់នូវព្រះកាយពល...
នំពេញ ÷ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន ជំរុញអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២...
កីឡាជាតិត្រូវបិទបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីដំណើរការប្រកួតផ្លូវការតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។ ចំពោះលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃគ្រងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដណ្តើមបានមេដាយច្រើនជាងគេ ដល់ទៅ២៤៨គ្រឿង ក្នុងនោះមេដាយមាស១២៧គ្រឿង ប្រាក់៧២គ្រឿង និងសំរឹទ្ធ៤៩គ្រឿង។ ក្រសួងការពារជាតិបញ្ចប់នៅលេខ២ ក្រោយឈ្នះមេដាយមាស៩១គ្រឿង ប្រាក់៥៦គ្រឿង និងសំរឹទ្ធ៤១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៣ជាមួយមេដាយសរុប៤៩គ្រឿង (មាស១៩គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៦គ្រឿង)។ ចំណែកខេត្តកណ្តាល ស្ទឹងត្រែង ព្រៃវែង សៀមរាប...
មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកកែលម្អរសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»។ ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា រៀបចំឡើងដោយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៤និង៣០នាទីរសៀល នៅសារមនី្ទរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខ្ឌការមន...
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់ យ៉ាដា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ ត្រូវផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ មានតម្លាភាព...