ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យគិតគូររៀបចំកន្លែងតម្កល់ស្នាដៃស្រាវជ្រាវរបស់និស្សិត ទុកជាកន្លែងស្រាវជ្រាវ
ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យគិតគូររៀបចំកន្លែងតម្កល់ស្នាដៃស្រាវជ្រាវរបស់និស្សិតទុកជាកន្លែងស្រាវជ្រាវសម្រាប់និស្សិត និងកូនខ្មែរជំនាន់ក្រោយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនឹងជួយរួមចំណែកដល់ការប្រែក្លាយទ្រឹស្ដី ដែលបានសិក្សានៅក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្ដែងនៅកន្លែងការងារទាំងវិស័យសាធារណៈ និងឯកជន។ ហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវអាចជាធាតុចូលដ៏សំខាន់ សម្រាប់គោលនយោបាសង្គមសេដ្ឋកិច្ចរបស់ជាតិហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនេះ ត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ពនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ដ ជាពិសេសទស្សនាវដ្ដីវិទ្យាសាស្រ្ដទាំងនៅក្នុងតំបន់ និងអន្តរជាតិនាថ្ងៃអនាគត។
ក្នុងឱកាសនោះសម្ដេចធីបតី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ បន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ជំនាញ បទពិសោធន៍ សីលធម៌ និងការទទួលខុសត្រូវដែលជាសសរស្ដម្ភដ៏រឹងមាំសម្រាប់អនាគតរបស់និស្សិតគ្រប់រូប។ ហើយនិស្សិតជ័យលាភីទាំងអស់គួរចាំថាចំណេះដឹងដែលទទួលបាននៅក្នុងការសិក្សាមិនទាន់គ្រប់គ្រាន់នៅឡើយ គឺចាំបាច់ត្រូវគួបផ្សំជាបទពិសោធការងារជាក់ស្ដែងនៅក្នុងគំនិតច្នៃប្រឌិត នវានុវត្តន៍ស្របតាមស្ថានភាព និងកាលៈទេសៈថែមទៀតទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយទៅជាបុគ្គលដ៏មានតម្លៃសម្រាប់ការងារនៅក្នុងស្ថាប័ន និងមានប្រយោជន៍សម្រាប់សង្គមជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN