ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានធ្វើរាល់ថ្ងៃលើកិច្ចការបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិ
ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បើទោះបីសម្តេចមិនស្រែកតាមហ្វេសប៊ុក មិនមែនរាជរដ្ឋាភិបាលមិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះឡើយ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើរាល់ថ្ងៃលើកិច្ចការបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ក្នុងឱកាសនោះថា គ្រប់គ្នាសុទ្ធតែមានសិទ្ធិស្រឡាញ់ និងការពារជាតិមាតុភូមិ ប៉ុន្តែមិនត្រូវធ្វើសកម្មភាព ដែលនាំឱ្យជាតិមានជម្លោះ ឬការបែកបាក់ណាមួយនោះឡើយ។
សម្តេចបានថ្លែងថា យន្តការការពារជាតិមាន ៣ គឺប្រឹងប្រែងចរចាកំណត់ព្រំដែនឱ្យច្បាស់, បោះបង្គោលព្រំដែន និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែន។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់នឹងបន្តអភិវឌ្ឍខ្លឱ្យស័ក្តិសមជាបញ្ញាជនដ៏មានសក្តានុពល, ជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ប្រកបដោយសមត្ថភាព, មនសិការវិជ្ជាជីវៈ, ការទទួលខុសត្រូវ, ក្រមសីលធម៌ល្អ និងដាក់ខ្លួនបម្រើការងារដោយភាពស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃទាំងក្នុង និងក្រៅប្រទេសជាង ៧០ ម៉ឺន អង្គ/នាក់ ដែលបានចូលរួមជាមួយនឹងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ពីព្រោះរឿងស្រឡាញ់ជាតិ និងបូរណភាពទឹកដីនេះ កូនខ្មែរគ្រប់រូបគឺមានកាតព្វកិច្ចបារម្ភ និងស្រឡាញ់ដូចគ្នា៕ អត្ថបទ៖ វ៉ន ដារ៉ា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN