ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង...
រូបភាពនៃប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសម្រស់ធម្មជាតិដ៏អាថ៌កំបាំងនៃ ប្រាសាទបេងមាលាពេលនេះ កាន់តែបង្កើនភាពទាក់ទាញទ្វេដង ក្នុងពេលដែលអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុល«ស្ពានឈើថ្មើរជើង» ជាស្ថាពរ ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលចូលឆ្នាំថ្មីនេះ។ បទពិសោធន៍ថ្មីលើដងស្ពាន ដែលមានទំហំធំទូលាយជាងមុន សុវត្ថិភាពជាងមុន គឺស្ពានឈើថ្មីដែលមានប្រវែងសរុបដល់ទៅ១៨៩ម៉ែត្រនេះ មិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនាប៉ុណ្ណោះទេ ប៉ុន្តែគឺជា«មគ្គុទ្ទេសក៍ឈើ» ដែលនឹងនាំលោកអ្នកលម្ហែកាយចេញពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។ ជាមួយនិងការរចនាបង្គុំតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ស្ពាននេះត្រូវបានពង្រីកទទឹងឱ្យកាន់តែធំទូលាយ (ចាប់ពី ១.៣០ម៉ែត្រ ដល់១.៧០ម៉ែត្រ) ដែលផ្ដល់ភាពងាយស្រួលក្នុងការដើរទស្សនា និងថតរូបកម្សាន្តដោយមិនមានភាពរអាក់រអួល។ នេះ គឺជាការលះបង់ដើម្បីកេរដំណែលដូនតា...
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹក នៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូនតេជោ ដោយមានវត្តមានចូលរួមពីតំណាងក្រសួងធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនហ្វូណនតេជោ អ៊ីនឡេន វ័រធវេយ អេន ឡូជីស្ទីក ឯ.ក និងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។ សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សាបឋមរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម...
នៅព្រឹកថ្ងៃទី៧ ខែមេសានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំយន្ដការភាពជាដៃគូគយ-ផ្នែកឯកជនលើកទី១០ ដើម្បីពិភាក្សាលើសេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ព្រមទាំងពិភាក្សាដោះស្រាយសំណើរបញ្ហាដែលលើកឡើងដោយផ្នែកឯកជន ខណៈប្រទេសទូទាំងសកលលោកកំពុងជួបវិបត្តិបញ្ហាសេដ្ឋកិច្ច ពិសេសតម្លៃប្រេងឥន្ធនៈ។ កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកី១០ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន...
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះមានការអញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។ ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃនេះ...
ភ្នំពេញ ៖ ជនបរទេស២១៨នាក់ ត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីតាំង ខុនដូ ភ្នំពេញកាឡាក់សុីហ្គាដេន ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកជំទាវនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន រួមចំណែកដល់ការពង្រឹង ពង្រីកចំណងមិត្តភាព...
ភ្នំពេញ៖ ជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន...
មន្ត្រីជំនាញក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណី មន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប សង្ស័យបានទាមទារប្រាក់ចំនួន៦រយដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។ មន្រ្តីនៃក្រសួងបរិស្ថាន បានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុន ជាជនជាតិចិន និងអ្នកបកប្រែចំនួន២នាក់ ដោយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន...
ភ្នំពេញ៖ ដោយមានការឯកភាពពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើការផ្តល់សេវាសុខាភិបាល និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូទទួលស្វាគមន៍ដោយឯកឧត្តមវេជ្ជបណ្ឌិត សុខ...