នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំបទបង្ហាញ (Diplomatic Briefing) ជូនអង្គទូត និងអង្គការអន្តរជាតិ នៅភ្នំពេញ អំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អង្គទូតចូលរួមមានចំនួន ២៨ និងអង្គការអន្តរជាតិមានចំនួន ៩។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា...
កំពង់ស្ពឺ៖ ដោយក្តីអាណិតអាសូរជាពន់ពេក មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកយាយ ខៀវ អែង អាយុ...
ភ្នំពេញ៖ កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើក ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង។ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC...
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងដោយគ្មានការលើកលែងចំពោះម្ចាស់កាស៊ីណូណាដែលមានការពាក់ព័ន្ធ ឬផ្សំគំនិតផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការឈានទៅដល់ការដកហូតអាជ្ញាបណ្ណផងដែរ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន។ ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតយ៉េត វីណែល...
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញបន្តប្រជុំដាក់ផែនការបង្ក្រាប online scams ខណៈបានកសាងសំណុំរឿងបញ្ជូនមនុស្ស ១៤០នាក់ទៅតុលាការ ដែលមាន ២២ករណី។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួននៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេសសហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋានររាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។...
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ខេភី ម៉ន ដានី គម្រោងទី២៩ ចំនួន ៩៨៨បណ្ណ និងបុរី PR វីឡា ចំនួន ១៩បណ្ណ ក្រោមអធិបតី លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាង លោកឧបនាយករដ្ឋមន្ត្រី...
នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។ នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។ សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុក Joint Commission International (ហៅកាត់ថា JCI) ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិឱ្យកាន់តែធន់និងរឹងមាំបន្ថែមទៀត។ ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី វេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ(Kathryn Leonhardt) អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាព នៃ Joint Commission International...
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទនៃការថែទាំស្តីអំពីតួនាទីគិលានុបដ្ឋាក និងឆ្មបក្នុងប្រព័ន្ធសុខាភិបាល, រៀបចំដោយមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងសន្និសីទខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីបណ្ឌិត Tracy Carol Ayre ប្រធានគិលានុបដ្ឋាយិកានៃក្រុម SingHealth លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានសេវាសុខភាព និងលោក...
រដ្ឋមន្ត្រីឧស្សាហកម្ម ថ្លែងថា AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់កាលអភិវឌ្ឍន៍មួយចំនួនដោយបង្កើន ល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយ ផ្អែកលើភស្តុតាងនៅ គ្រប់វិស័យ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ និងបើកសិក្ខាសាលាស្តីពីរបាយការណ៍បញ្ញាសិប្បនិម្មិត៖ ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦...