រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងថា បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជាមិនទាន់មានសញ្ញាណណាមួយ បង្ហាញពីផលប៉ះពាល់កង្វះប្រេងឥន្ធនៈនៅឡើយ ខណៈការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបាន បន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ «ការ ផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះថា...
ភ្នំពេញ៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ភ្នំពេញ៖ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានប្ដេជ្ញាចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសន្យាខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែរីកចម្រើន។ខណៈរយៈពេល ៧០ឆ្នាំកន្លងមកនេះប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នាមានភាពល្អប្រសើរ ជឿជាក់គ្នាទៅវិញទៅមក។ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាបែបនេះ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី...
ភ្នំពេញ៖ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេសរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារំាង។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅលើផេកផ្លូវការថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ដោយមានការចូលរួមពីតំណាងស្ថាប័នជាសមាជិកមកពី...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើជំនួយជនរងគ្រោះ និងផ្លាស់ប្តូរយោបល់ស្តីពីការបង្កើតគោលការណ៍ណែនាំជាតិសម្រាប់ជំនួយជនរងគ្រោះ។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីយុទ្ធនាការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពដល់វិនិយោគិននានា។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់អំពីការសម្រេច ផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយទប់ស្កាត់លុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពលើវិស័យវិនិយោគ ដែលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឃើញមានកំណើនជាច្រើន...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ ដូចជា អាមេរិក និងចិន ហើយលើសពីនេះទៀត កម្ពុជាក៏បាន នឹងកំពុងចរចា ដើម្បីចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយភាពជាដៃគូអន្តរជាតិប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើពិពិធកម្មក្នុងការនាំចេញផងដែរ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នា ព្រឹកថ្ងៃទី៤ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិនៅ ក៏ដូចជាសារព័ត៌មានអន្តរជាតិនានា នៅតាមបណ្តោយព្រំដែនកម្ពុជា គឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏បានអញ្ជើញចុះសួរសុខទុក្ខ...
ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដែលគាំទ្រពីថវិកាជាតិប្រមាណ១០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលធុរកិច្ចអស៊ាន-កម្ពុជា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន ៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» ត្រូវបានរៀបចំឡើងដោយផ្អែកលើមរតកដ៏មោទនភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០០២,២០១២,និង២០២២។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា (Chair of ASEAN-BAC Cambodia) ថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា...