មន្រី្តសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមបណ្តាភូមិ សង្កាត់ ខណ្ឌនានា បន្តសកម្មភាពចុះអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាតសុខភាពល្អ។ រដូវវស្សាបានចូលមកដល់ ហើយមានភ្លៀងធ្លាក់ច្រើន ក៏ជាពេលវេលាមួយដែលមូសខ្លាកើតឡើង និងរីករាលដាលខ្លាំងបំផុត។ ទឹកភ្លៀង ដែលដក់តាមសម្ភារៈផ្សេងៗជុំវិញផ្ទះ បង្កើតជាទីតាំងអាចពង និងបង្កើតដង្កូវទឹកយ៉ាងលឿន។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា មន្រី្តសុខាភិបាលរបស់យើង បានចុះតាមបណ្តាសហគមន៍(ខ្នងផ្ទះ) និងសាលារៀន...
ខណៈថ្ងៃនេះ កម្ពុជា ប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា, បណ្តាភ្ញៀវទេសចរអន្តរជាតិបានទទួលស្គាល់ថា កម្ពុជាជាប្រទេសមានបរិស្ថានធម្មជាតិបៃតងស្រស់ស្អាត អនាម័យ សោភ័ណភាព ខ្យល់អាកាសបរិសុទ្ធ មានសុវត្ថិភាព និងមានភាពទាក់ទាញខ្លាំងក្នុងការស្នាក់នៅដើរទស្សនាកម្សាន្ត។ ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែមិថុនា នេះថា ការមកទស្សនាកម្ពុជា នៅក្នុងអំឡុងពេលនេះ គឺគេចង់មកទទួលយកពិសោធន៍ការដើរកម្សាន្ត ការស្នាក់នៅ នៅប្រទេសដែលមានបរិស្ថានធម្មជាតិស្រស់ស្អាតល្អបំផុតនៅក្នុងពិភពលោក។ គេមើលឃើញថា កម្ពុជាមានការអភិវឌ្ឍ ការរៀបចំតាំងពីទីក្រុងរហូតដល់ជនបទឱ្យមានបរិស្ថាតស្រស់ស្អាត...
ក្រសួងបរិស្ថាន បាននឹងកំពុងជំរុញការអនុវត្តសកម្មភាព ដើម្បីភាពស្អាត ប៉ៃតង និងចីរភាព តាមរយៈយុទ្ធសាស្រ្តចក្រា ហើយតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក។ ស្ថិតក្នុងថ្ងៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក លើកទី៣០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនានេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំនេះទិវាបរិស្ថានប្រារព្ធឡើងក្រោមប្រទេសបទ «សំណល់សូន្យ» គឺមានន័យថា ពិភពលោកគ្មានសំណល់ ដោយប្រទេសនីមួយៗដាក់ចេញផែនការសកម្មភាពដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។ ឯកឧត្តម បានបន្តថា សម្រាប់ប្រទេសកម្ពុជាវិញ...
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួន ៣នាក់ និងតាមស្រាវជ្រាវចាប់ខ្លួនមេក្លោងនិងបក្ខពួកសរុបចំនួន ៨នាក់ ដែលកំពុងតែរត់គេចខ្លួនពាក់ព័ន្ធដឹកជញ្ជូនគ្រឿងញៀនជាង ១តោន តាមលំហសមុទ្រនៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទិននឹងបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ មានជនត្រូវចោទ១-ឈ្មោះ កែវ សុខរិទ្ធ...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តបាត់ដំបងដើម្បីផ្តល់ឱកាសការងារប្រមាណជាង៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ។ ក្នុងវេទិកាការងារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី ហៅវត្តស្តុកប្រវឹក ស្រុករុក្ខគីរី ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម...
អង្គការសង្គមស៊ិវិល គាំទ្រចំពោះចំណាត់ការដ៏ត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ និងស្របតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានសមាគមសហព័ន្ធដើម្បីសន្តិភាព បានថ្លែងថា សមាគមយល់ស្របចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២។ ហើយការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដោយឈរលើគោលការណ៍អនុវត្តច្បាប់អន្តរជាតិ។ ចំណែកក្រុមយុវជនសមាគមនៃយុវជនអ្នកបន្តវេន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រើប្រាស់យន្តការការផ្សះផ្សាដោយបង្ខំ និងជាយន្តការមួយដែលនឹងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌ និងបន្សល់ទុកព្រំដែនមួយច្បាស់ លាស់ដល់អ្នកជំនាន់ក្រោយ។...
កូនខ្មែរ ៣នាក់បងប្អូនបង្កើត ដែលទើបសិក្សាថ្នាក់ទី ៣ ថ្នាក់ទី ៥ និងថ្នាក់ទី ៧ បានក្លាយជាគំរូ និងជាធនធានល្អមួយសម្រាប់សង្គមជាតិនាពេលអនាគត។ ជាធនធាន ជាគំរូ ស្របពេលដែលពួកគាត់ ព្យាយាមសិក្សាជាប្រចាំ ចូលរួមប្រកួតប្រជែងជាញឹកញាប់ ដោយត្រឹមរយៈពេលជាង ២ឆ្នាំ ពួកគេទាំង ៣នាក់បងប្អូន ទទួលបានពានរង្វាន់ប្រមាណ ២០ និងមានមេដាយរហូតដល់ជាង ៣០០មេដាយពីការប្រកួតប្រជែងក្នុងស្រុក និងក្រៅប្រទេស។ ត្រឹមរយៈពេលជាង ២ឆ្នាំ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជាថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម និងសហការី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា-សិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាង ឈី វី (PANG Chee Wee)...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង រដ្ឋបាលគយចិន (Cambodia-China Authorized Economic Operator Mutual Recognition Arrangement : Cambodia-China AEO MRA) ។ ពិធីនេះចុះហត្ថលេខានេះ បានដឹកនាំរៀបចំនិងចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា...
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន នៅកម្ពុជានាពេលកន្លងមក ដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News &...