អត្តពលិកជនពិការកម្ពុជា លើប្រភេទកីឡាបាល់បោះអង្គុយជនពិការ បានត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ជាមួយមេដាយមាសកម្រិតអាស៊ីពីរគ្រឿង។ ក្នុងគណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការវិលត្រឡប់របស់ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា ដែលបាននាំយកជ័យជម្នះ និងកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ ពីប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថាឯកឧត្តមពិតជាមានមោទនភាព និងរំភើបយ៉ាងក្រៃលែង ដែលអត្តពលិកជនពិការកម្ពុជាយើងទាំងផ្នែកបុរស និងនារី នៅតែបន្តរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានការពារតំណែងជើងឯក...
ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជាធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឯក ឃុនដឿន អភិបាលរងរាជធានី បានដឹកនាំក្រុមការងារសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនាយប់ថ្ងៃទី៦...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តការចុះអនុវត្តអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន០៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់៦៨នាក់ ក្នុងនោះក៏មានជាប់ពាក់ព័ន្ធបទល្មើស Online Scams ផងដែរ ។ ការចុះអនុវត្តនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស...
គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តាំងគណៈប្រតិភូចំនួន២៨រូប ដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់ ចុះបំពេញបេសកកម្មការងារជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងខែឧសភា ឆ្នាំ២០២៦ ។ បេសកកម្មនេះបានផ្តោតសំខាន់លើការរឹតចំណងមិត្តភាពអប់រំ ដោយគណៈប្រតិភូបានចុះទស្សនកិច្ច និងពិភាក្សាការងារជាមួយស្ថាប័នអប់រំ និងសាកលវិទ្យាល័យល្បីៗចំនួន ១០ នៅទីក្រុងសៀងហៃ និងខេត្តអានហួយ រួមមាន៖ សាកលវិទ្យាល័យធំៗដូចជា Shanghai Jiao Tong,...
តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ អញ្ជើញអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម...
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីការទូតស្ថានបេសកកម្ម ព្រមទាំងអនុព័ន្ធយោធា និងជំនួយការអនុព័ន្ធយោធា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីប្រគល់មេដាយ Dag Hammarskjöld Medal ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់អគ្គលេខាធិការ អ.ស.ប។ ពិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់មេដាយដល់កងកម្លាំងសន្តិភាពឆ្នើម ក្នុងការបំពេញភារកិច្ច និងដើម្បីសម្តែងការចូលរួមរំលែកទុក្ខ...
មណ្ឌលគិរី៖ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ជនបរទេសសរុបចំនួន ៨០នាក់ ដែលមានសញ្ជាតិចិន និងមីយ៉ាន់ម៉ា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបញ្ជូនបន្តទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។ កិច្ចប្រតិបត្តិការឈានទៅដល់ការបញ្ជូនខ្លួនជនបរទេសទាំង ៨០នាក់នេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដោដោយផ្ទាល់ ទៅលើទីតាំងស្នាក់នៅ និងទីតាំងអាជីវកម្មមួយចំនួនដែលគួរឱ្យសង្ស័យ នៅក្នុងខេត្តមណ្ឌលគិរី។ ប្រភពពីមន្ត្រីអនុវត្តច្បាប់បានឱ្យដឹងថា បច្ចុប្បន្នជនបរទេសទាំង ៨០នាក់នេះ កំពុងត្រូវបានបញ្ជូនទៅអង្គភាពជំនាញអន្តោប្រវេសន៍ហើយ ដើម្បីរៀបចំសំណុំរឿង...
នៅថ្ងៃទី៥,៦ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៤៧៩នាក់ ស្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...
នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកគូលែន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគូលែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុក ព្រមទាំងសមាជិក សមាជិកាគណបក្សថ្នាក់ស្រុក និងឃុំជាច្រើនរូប នៅស្នាក់ការគណបក្សស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តម...
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។ ក្នុងឱកាសនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ...