ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។ ការព្រមព្រៀងទើបត្រូវបានសម្រេច បន្ទាប់ពីការសិក្សាវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោង លើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន...
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យថាមពលនៅកម្ពុជា ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ បានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង ដែលជាជំហានដ៏ចាំបាច់បំផុត មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត និងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជូនបណ្តាញជាតិ។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ...
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងរយៈពេលមិនដល់២ខែ ឯកឧត្តមបានជួបនិងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជួបលើកទី១ នៅក្នុងខែមេសា នៅភ្នំពេញពេលដែលប្រទេសកម្ពុជា និងចិន បានរៀបចំកិច្ចប្រជុំ ២+២ ជាលើកទី១ ដែលបានពង្រឹងថែមទៀតនៅចំណងមិត្តភាពដែកថែប ជំនឿទុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ជួបលើកទី២...
ភ្នំពេញ៖ ក្នុងន័យឈានឆ្ពោះទៅរកការពង្រីកវិសាលភាពនៃការគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជាឱ្យកាន់តែមានឧត្តមភាព គណៈប្រតិភូសាលាភូមិន្ទរដ្ឋបាលកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការអមដំណើរដោយ...
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនៅសោមនស្សរីករាយដែលបានចូលរួមពិធីចុះហត្ថលេខានៅកិច្ចព្រមព្រៀងគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេស...
នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីមន្ត្រីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជួបពិភាក្សាការងារជាមួយលោក Dipen Joshi តំណាងក្រុមហ៊ុន Olam Food Ingredients ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ...
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកអង្គរធំ បានរៀបចំកម្មវិធីដាំកូនឈើ ក្នុងបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារ ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ស.ស.យ.ក និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០នាក់។ សូមជម្រាបថា កម្មវិធីដាំកូនឈើនេះ គឺជាយុទ្ធនាការដាំស្តារដើមឈើឡើងវិញនៅក្នុងស្រុកអង្គរធំ...
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជំរុញគំរូអភិវឌ្ឍន៍ថ្មីដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិនានានៅក្នុងកម្ពុជា ខណៈតំបន់អភិវឌ្ឍន៍គម្រោងលម្ហែបៃតងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ និងទេទឹកពុះ ដែលនឹងត្រូវគ្រប់គ្រងដោយសហគមន៍មូលដ្ឋានផ្ទាល់ដោយមិនអនុញ្ញាតឱ្យអង្គការ ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នណាមួយចូលរួមការគ្រប់គ្រងជំនួសឡើយ។ ឯកឧត្តមបានបញ្ជាក់តាមរយៈសារសំឡេងផ្ដល់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ថា គោលការណ៍អភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺផ្តោតលើការពង្រឹងសិទ្ធិ និងតួនាទីរបស់ប្រជាសហគមន៍ ដើម្បីឱ្យក្លាយជាម្ចាស់ពិតប្រាកដនៃសហគមន៍របស់ខ្លួន មានសិទ្ធិពេញលេញក្នុងការដឹកនាំ គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិក្នុងមូលដ្ឋានដោយខ្លួនឯង។...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តនៅតាមក្រសួង និងស្ថាប័នចំនួន៨ រួចមក នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បានបន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ បេសកកម្មចុះធ្វើជំរឿននេះ ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា និងសហការី ដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក...