រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ដោយផ្តោតសំខាន់លើប្រទេសឥណ្ឌា និងអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងឯកឧត្តម គឹម មិនា...
ភ្នំពេញ៖ បងប្អូនអតីតពលករដែលមានបំណងឆ្លងទៅប្រទេសថៃ សូមកុំប្រថុយឆ្លងដែនដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យផ្សេងៗជាច្រើន សូមងាកមកស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន។ នេះជាការអំពាវនាវរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនានេះ។ លោកស៊ុន មេសា ថ្លែងថា៖«សូមបងប្អូនអតីតពលករកុំប្រថុយឆ្លងដែនខុសច្បាប់ កម្ពុជាបច្ចុប្បន្នមានឱកាសការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត ដែលកំពុងត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ជាមួយគ្នានេះ កម្មករនិយោជិតដែលធ្វើការក្នុងស្រុក...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចែករំលែកអត្ថបទវិភាគថ្មីមួយទៀតរបស់ លោក Surachart Bamungsuk ជាជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ។ អត្ថបទនោះ មានចំណងជើងថា «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។ តាមរយៈសារលើបណ្ដាញសង្គមខាងលើ សម្តេចតេជោ ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះឡើយ ដោយគ្រាន់តែចែករំលែកនូវអត្ថបទបកប្រែក្រៅផ្លូវការ ដែលមានខ្លឹមសារដើមទាំងស្រុងតែម្តង៖...
(បាត់ដំបង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា...
ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ បាននិងកំពុងបង្ហាញនូវឆន្ទៈយ៉ាងមុតស្រួច តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការតាមដាន វាយតម្លៃ និងការដោះស្រាយរាល់បញ្ហាប្រឈមនានាដោយភាពបុរេសកម្ម។ ជាយន្តការជាក់ស្តែង ជារៀងរាល់ ៣ខែម្តង ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារទទួលបន្ទុកអនុវត្តវិធានការគន្លឹះទាំង៣ តែងតែរៀបចំកិច្ចប្រជុំត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវរាល់វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន ដើម្បីធានាថាការងារដើរលើគន្លងត្រឹមត្រូវ និងពិនិត្យមើលរាល់ឧបសគ្គដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដោយមិនទុកបញ្ហាចោលឡើយ។ តាមរយៈការជួបជុំ ផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធ និងផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាឱ្យចំគោលដៅ។ ក្នុងស្មារតីបុរេសកម្មនេះ កាលពីរសៀលថ្ងៃទី៣...
វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអះអាងពីជំហរម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ (UN) ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកថែរក្សាសន្តិភាពពិភពលោក បើទោះបីជាស្ថានភាពសន្តិសុខសកលកំពុងប្រែប្រួល និងទទួលរងផលប៉ះពាល់ពីបញ្ហាប្រឈមផ្នែកព្រំដែនក្តី។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា...
វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។ ក្នុងជំនួបនេះ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា ក្នុងនាមអង្គការសហប្រជាជាតិ UN...
ស្វាយរៀង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត...
អំណោយដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្ដល់ជូនតាមរយៈ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ទៀង...
ភ្នំពេញ ៖ ផ្សារបន្លែបោះដុំ ធំមួយនៅរាជធានីភ្នំពេញ នៅតែអាចរក្សាស្ថិរភាពនៃការផ្គង់ផ្គង់ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចចែកចាយបានប្រមាណ ២៥០ តោន ក្នុងមួយថ្ងៃ ទៅតាមបណ្តាខេត្តផ្សេងៗ។ បន្លែ ផ្លែឈើ នៅផ្សារនេះប្រមាណ៨០% ផលិតក្នុងស្រុក។ ក្រុមអាជីវកដែលជាអតីតអាជីវករផ្សារដើមគ ចាស់ ដែលមកលក់នៅ “ផ្សារតាម៉ាប់ព្រែកជ្រៃ” បានលើកឡើងថា ចាប់តាំងពីមកលក់នៅទីនេះ គឺសកម្មភាពលក់បានចាប់ផ្តើមដំណើរល្អជាធម្មតា ព្រោះមានការបញ្ជាទិញច្រើនពីម៉ួយចាស់ៗ ដែលមួយថ្ងៃអាចលក់បានប្រមាណ ចន្លោះពី ១-៥ តោនក្នុងមួយថ្ងៃ។...