សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះមកមូលដ្ឋាននេះជាការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ខណៈកន្លងមកសមាជិកព្រឹទ្ធសភា ស្ទើរតែមិនចុះតាមមូលដ្ឋាន...
ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបាននិងកំពុងបង្ហាញឡើងកាន់តែខ្លាំង ក្នុងការគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការ និងនីតិវិធីក្នុងការដោះស្រាយបញ្ហានេះប្រកបដោយទំនុកចិត្តខ្ពស់ថា យុត្តិធម៌នឹងទទួលបានរវាងភាគីទាំងពីរក្រោមកិច្ចសម្របសម្រួល និងផ្សះផ្សារពីអ្នកជំនាញអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា...
ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង“រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ”នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។ សម្រាប់ពិធីបញ្ចុះបឋមសិលា ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ គឺមានវិធីប្រុងពាលី, នមស្ការថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត,ការថ្វាយដង្គំព្រះសម្មាសម្ពុទ្ធ, ការថ្វាយ-ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ រួមមានសម្ដេចជាអម្ចាស់ជាសង្ឃធិបតី ។ កម្មវិធីបន្ទាប់លោកជំទាវបណ្ឌិត ពេជ...
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃចំនួន ១១២នាក់ ទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ និងទទួលបានផលប្រយោជន៍ដ៏សម្បូរបែប។ លោក ស៊ុន មេសា បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងចៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ដោយទាក់ទងតាមរយៈលេខទូរសព្ទ ១២៩៧ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ...
(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,៨១៦ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង...
(ស្វាយរៀង)៖ ខេត្តស្វាយរៀងមានឱកាសការងារប្រមាណជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៣, ២៤៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ...
(ខេត្តជាប់សមុទ្រ)៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ៦,៧៧៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ...
ភ្នំពេញ៖ក្រុមសហគ្រិន បានលើកឡើងថា ដោយស្មារតីរួបរួមរបស់ពលរដ្ឋងាកមកប្រើប្រាស់ផលិតផលជាតិកាន់តែច្រើនឡើងបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ជាច្រើនបង្កើនការផលិតរបស់ខ្លួន ដើម្បីជំនួសទំនិញនាំចូល។ សហគ្រិន បានបញ្ជាក់ថា ក្នុងស្មារតីស្នេហាជាតិ ប្រជាពលរដ្ឋបានងាកមកគាំទ្រផលិតផលជាតិកាន់តែផុលផុសឡើង ដែលនាំឱ្យសិប្បកម្មរបស់ពួកគេបង្កើនការផលិតកាន់ច្រើនជាងមុន ដែលផលិតស្ទើរមិនទាន់តម្រូវការទីផ្សារ។ ទន្ទឹមនឹងការគាំទ្រពីរដ្ឋាភិបាល និងអ្នកប្រើប្រាស់ ក្រុមសហគ្រិនទាំងនោះ បានសន្យាថា នឹងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត តាមរយៈការពង្រឹងគុណភាពផលិតឱ្យស្របតាមស្តង់ដារអនាម័យចំណីអាហារ ហើយពួកគេ នៅតែទទូច ឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលជាតិជារៀងរហូត ដើម្បីភាពរីកចម្រើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារក្នុងស្រុកកាន់ច្រើនឡើង។ តាមការវាយតម្លៃរបស់សហគិ្រន...
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស ដើម្បីពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ឱ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន ១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង...
ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញជំរុញដល់ប្រជាពលរដ្ឋអនុវត្តគោលការណ៍៣R។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ឆ្នាំ២០២៦។ មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ស្ថិតនៅសួនច្បារតេជោមាស តេជោយ៉ត រាជធានីភ្នំពេញ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ វិស័យឯកជន...