ខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ នៅសាលាខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបន្តប្រព្រឹត្តឧក្រិដ្ឋកម្ម សង្រ្គាមដោយបន្តបើក ការបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជាយ៉ាងកំរោល និងគ្មានរើសគោលដៅ ដោយប្រើប្រាស់យន្តហោះ F-16, អាវុធធុនធ្ងន់គ្រប់ប្រភេទ គ្រាប់បែកផ្សែង គ្រាប់បែកចង្កោម និងដ្រូនពាំក្បាលគ្រាប់ជាដើម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្ន ភាពនៃការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជានោះ លោកជំទាវឧត្តមសេនីយ៍...
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការី បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ អំណោយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប...
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ដែលសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសការងាររៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥, ការងារលើកកម្ពស់ផលិតផលខ្មែរនិងជំរុញការនាំចេញ, ការតាមដានការអនុវត្តគោលនយោបាយជាតិ ជាពិសេសគោលនយោបាយជាតិ ស្តីពីដំឡូងមី និងស្វាយចន្ទី និងការរៀបចំសេចក្តីព្រាងគោលនយោបាយ/យុទ្ធសាស្រ្តថ្មី រួមមាន៖...
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់...
ភ្នំពេញ ៖ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី ព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ចងក្រងច្បាប់មួយនេះឱ្យមានប្រសិទ្ធភាព លើការ គ្រប់គ្រងទំនិញគ្រោះថ្នាក់គ្រប់ប្រភេទនៅកម្ពុជា។ ឯកឧត្តម កែ គី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ នៅថ្ងៃទី១៩...
គិតពីថ្ងៃទី៧ ខែធ្នូនេះមក អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុង បាងកក និងយោធាថៃលើដែនអធិបតេយ្យកម្ពុជា ដោយមិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៨នាក់ របួស ៧៩នាក់ ជនភៀសសឹក ជិត ៥០ម៉ឺននាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកទៅកាន់តំបន់សុវត្ថិភាព ទាំងនៅក្នុងខេត្តរងការឈ្លានពាន និង បណ្តាខេត្តផ្សេងៗទៀត។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់...
នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំការប្រឡងប្រជែងលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុមការងារទទួលពាក្យ បានរាយការណ៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញមានចំនួនជាង ២ម៉ឺននាក់។ ដោយឡែក មានតែបេក្ខជនចំនួន ១៦ ៤២៥នាក់ ប៉ុណ្ណោះ ដែលបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង។ កិច្ចប្រជុំនារសៀលនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល...
ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការបដិសេធរបស់រុស្ស៊ីចំពោះព័ត៌មានមិនពិតដែលបានចោទថា មានពលរដ្ឋរុស្ស៊ីកំពុងបម្រើការ ជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែននេះ។ ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះការវាយប្រហារដោយមិនរើសមុខជាបន្តបន្ទាប់ពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជា...
ភ្នំពេញ ៖ សហគ្រាស និងសិប្បកម្មកែច្នៃ កំពុងមានភាពមមាញឹក នៅក្នុងកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ផលិត និងវេចខ្ចប់ ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកជំនួសការនាំចូល ជាពិសេសលើផលិតផលសម្រាប់ការហូបចុកប្រចាំថ្ងៃ ដើម្បីចូលរួមផ្គត់ផ្គត់ និងដោះ ស្រាយបញ្ហាកំពុងជួបប្រទះ។ ម្ចាស់សហគ្រាស និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ ផលិតកម្ម និងការផ្គត់ផ្គង់ផលិតផលក្នុងទីផ្សារ នេះថា ជុំវិញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការលើកកម្ពស់សហគ្រាសធុនតូច...