នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ តាមបណ្តាយព្រំដែន។ ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជននិងកីឡា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់មក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង។ អំណោយទាំងនេះ ដើម្បីប្រគល់ជូនបន្តដល់ជនភៀសសឹកក្នុងខេត្តកោះកុង ក្នុងស្រុកចំនួន ៣ មានស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល (ទីតាំងជនភៀសសឹក) តាមតំបន់សុវត្ថិភាព(ជំរំ) និងជនភៀសសឹកតាមខ្នងផ្ទះជាក់ស្តែង។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអញ្ជើញជាអធិបតី...
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូនេះ។ នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមការវិវឌ្ឍថ្មីៗ...
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្រុមការងារបានចុះពិនិត្យសណ្ឋានភាពដីនៅសល់ និងស្ថានភាពដាំដុះបច្ចុប្បន្ននៅបរិវេណវត្តទាំងពីរ គឺវត្តជ័យគីរីមុន្នីរង្សី (ហៅវត្តរុន) និងវត្តប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច)។ ជាមួយគ្នានេះ បងប្អូនដែលកំពុងភៀសសឹកមកស្នាក់នៅវត្ត បានរៀបចំដីបន្ថែម ដើម្បីដាំបន្លែប្រភេទផ្សេងៗ ដូចជា ត្រកួន ស្ពៃ និងផ្ទី សម្រាប់ទទួលបានផលបន្ថែម ស្របតាមតម្រូវការចាំបាច់ជាប្រចាំថ្ងៃ។ សកម្មភាពនេះ គឺជាការអនុវត្តជាក់ស្តែងតាមការផ្តួចផ្តើម និងបំផុសចលនាដ៏មានន័យរបស់លោកជំទាវបណ្ឌិត ពេជ...
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខបានផ្ញើសារគោរពជូន លោកជំទាវបណ្ឌិត ដោយផ្ទាល់ សូម លោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អំណោយដ៏ថ្លៃថ្លាទាំងនេះមានជាអាទិ៍...
គិតមដល់ពេលនេះ មានរយៈប្រមាណ៧ខែហើយដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើកម្ពុជាដែលបង្កឱ្យប្រទេសជាតិ និងប្រជាជនប្រទេសទាំងពីររងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិត, តាមរយៈទង្វើដ៏ឃោរឃៅរបស់ថៃនេះ មហាគ្រួសារខ្មែរទាំងអស់ ជាពិសេសកម្មករកម្មការិនីរោងចក្រកាត់ដេរបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ។ លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធានផ្នែកតុកាត់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ក្នុងនាមជាពលរដ្ឋ ក៏ដូចជាតំណាងកម្មករនិយោជិតទាំងអស់ ពិតជាមិនអាចទទួលយកបានដាច់ខាត ចំពោះអំពើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃ...
កម្ពុជាអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ។ តាមរយៈសន្និសីទសារព័ត៌មានៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេស បង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជាប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសជំហរជាថ្មីម្តងទៀតដោយឥតងាករេ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ តាមរយៈសារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា តាមរយៈវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា...