ប្រធានសមាគមធំៗក្នុងស្រុក ថ្លែងនូវការអបអរសាទរ ចំពោះការឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនេះគឺជាការលើកកម្ពស់ដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមនៃប្រទេសទាំងពីរ។ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក នេះថា ចំពោះ ការសម្រេចបានសមិទ្ធផលថ្មី តាមរយៈនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ...
ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី...
ក្រោយពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីររួចមក នៅក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នោះ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភាហុងគ្រី។ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងប្រទេសហុងគ្រីនាឱកាសនេះ ថាជាព្រឹត្តិការណ៍សំខាន់ថ្មីមួយបង្ហាញពីការរីកចម្រើនកាន់តែខ្លំាងក្លាឡើងថែមទៀតនៃទំនាក់ទំនងប្រទេសទំាងពីរដែលមានតំាងពីរយូរលង់ណាស់មកហើយ និងដែលបានឈានដល់ខួបទី៧០ឆ្នាំនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។ អនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខានៅពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីនៃចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ការទូតសភាប្រទេសទំាងពីរ ដែលបានយកប្រជាពលរដ្ឋជាស្នូល និងការគោរពនិងជឿជាក់...
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា កោះរ៉ុង ខេត្តព្រះសីហនុ នៅតែជាកន្លែងដ៏ទាក់ទាញ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ពិសេសលើវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុងបោះទុនបន្ថែម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់វិស័យទេសចរណ៍ ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) របស់ក្រុមហ៊ុន...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព...
សហគមន៍ខ្មែរនៅប្រទេសជប៉ុន(CCJ)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចេញលិខិតអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា-ថៃក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ ជាមួយគ្នាកិច្ចព្រមព្រៀងដ៏សំខាន់នាពេលនេះ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ រួមទាំងមេដឹកនាំម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកដែលផ្ដល់ការគាំទ្រពេញទំហឹងរហូតឈានសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាថ្ងៃប្រវត្តិសាស្ត្រដែលគ្រប់គ្នាចង់បាន។ “យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋ ប្រជាមានិតចិន និងសហគមន៍អន្តរជាតិ...
ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២របស់ថៃ ជួបប្រជុំជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ធ្វើឡើងជជែកពីការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
នាទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលជួបស្វាគមន៍ជាមួយ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue...