ព័ត៌មាន
ករណីនាំចូលសាច់បង្កកពីប្រទេសថៃ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះបានសម្រេចឃុំខ្លួនមនុស្សចំនួន ៤នាក់ ជាបណ្ដោះអាសន្នដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ពាក់ព័ន្ធទៅនឹងករណីនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានប្រាប់BTVឲ្យដឹងថា
សំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤១ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ មានជនត្រូវចោទ :
១.ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ ៤៦ឆ្នាំ
២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ ២៣ឆ្នាំ
៣.ឈ្មោះ ញិន គីមសួរ ភេទស្រី អាយុ ៣៩ឆ្នាំ
ត្រូវបានចោទប្រកាន់ពីបទ ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផល មិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ, ក្លែងបន្លំដើមកំណើតទំនិញ និងការនាំចូលទំនិញដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ១៨ មាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា, មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ
ប្រព្រឹត្តនៅចំណុចភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។
ចំណែកសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ មានជនត្រូវចោទឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ
ត្រូវបានចោទប្រកាន់ពីបទ ការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ, ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងមាត្រា ១៨ មាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, និងមាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
ប្រព្រឹត្តនៅចំណុចផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕ អត្ថបទ : វង្ស សុភាព

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣