សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ និងសូមសម្តែងនូវក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំកិច្ចចរចាប្រកបដោយភាពវៃឆ្លាត វាងវៃ និងជោគជ័យដ៏ត្រចះត្រចង់ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាប្រវត្តិសាស្រ្ត នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់សហរដ្ឋអាម៉េរិក ក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអំណរសាទរប្រកបដោយមោទនភាពបំផុត ចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់ជាសារវន្ត នៃពិធីចុះហត្ថលេខារួមគ្នាលើ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំព» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អានុទីន ចាន់ វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី...
នៅព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារ នៅសាលប្រជុំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម កែវ...
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការទី១ ឯកឧត្តម ខេង ស៊ុម តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ សាវ៉ាត...
ភ្នំពេញ÷ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦)នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចាកចេញពីមាតុប្រទេស ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ឆ្នាំ...
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន...
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល។ ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ថ្នាក់ដឹកនាំអាស៊ាន បានត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងដៃគូសន្ទនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួម ដើម្បីពង្រឹងបន្ថែមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាទិសដៅទៅមុខ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួមដើម្បីលើកកម្ពស់...
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិតទូរគមនាគមន៍កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក.ប.ទ. ជាប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរគមនាគមន៍កម្ពុជា ប្រមាណ ១០០រូប។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី...
នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ី ក្នុង នាមជាប្រធានអាស៊ាន នៅឆ្នាំនេះ ដោយបានគូសបញ្ជាក់ថា តំបន់យើងកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់។ សម្ដេចធិបតី បានថ្លែងអរគុណ យ៉ាងជ្រាលជ្រៅចំពោះ...