នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ សូមគូសបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ...
ការសាមគ្គីភាពជាធ្លុងមួយ គឺជាកត្តានៃការរក្សាសន្តិភាព រីឯការគោរពបទបញ្ជារ និងក្រមសីលធម៌ ជាប្រពៃណីយ៍របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យជាតិ តែម៉ឺងម៉ាត់អង់អាចក្លាហាន ដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។ នេះជាប្រសាសន៍របស់កឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពេលដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈបរិក្ខារ ប្រើប្រាស់ រួមនឹងគ្រឿងឧបភោគបរិភោគប្រគល់ជូនដលកង់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត កោះកុង ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី២១...
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនីបានប្រោសព្រះរាជទានព្រះរាជអំណោយ និងចែកអំណោយដល់គណៈគ្រប់គ្រង មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព។ ពិធីនេះ មានកានិមន្តនិងអញ្ជើញចូលរួមពីលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៥នេះថា ការធ្លាក់ចុះថ្លៃស្រូវចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ គឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ ស្របពេលដែលមានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ ដែលបង្កឱ្យមានបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ស្ថានភាពនេះបានធ្វើឱ្យថ្លៃស្រូវសើមនៅតាមប្រទេសនានាក្នុងតំបន់ រួមមានទាំងកម្ពុជាដែរនោះ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលដែលរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកភាគច្រើនក៏កំពុងមានការកកស្ទះស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទក់ជាច្រើនផងដែរ។ ជាវិធានការបន្ទាន់ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ...
តាកែវ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំកណ្ដឹងដឹកនាំដោយ ឯកឧត្តម គូន សារឿន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៣វត្ត និងអាស្រម០១ រួមមាន វត្តបន្ទាយត្រាវ ស្ថិតនៅភូមិឱភាសាំង វត្តឃ្លាំងសៀម ស្ថិតភូមិក្រសាំង វត្តសុភីរ ហៅ វត្តកកោះ ស្ថិតនៅភូមិកណ្តឹងធំ និងអាស្រមថ្មអន្ទង ហៅ គិរីធម្មវ័ន ស្ថិតនៅភូមិឱភាសាំង...
ភ្នំពេញ៖ លទ្ធផលកិច្ចប្រជុំ RBC យោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅព្រឹកនេះ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន...
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២០ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ ១៤០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា រាជធានីភ្នំពេញ)។ ក្នុងបទឧទ្ទេសនាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកអំពីទិដ្ឋភាពទូទៅនៃការកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងបរិបទកម្ពុជាចាប់តាំងពីប្រវត្តិនៃការកកើតរហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះ...
បន្ទាយមានជ័យ៖ក្រោមកិច្ចសហការ និងការគាំទ្រពីសហគ្រិនខ្មែរ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំកម្មវិធីគំរូអាជីវកម្មនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ដែលមាននិស្សិតចូលរួមចំនួនប្រមាណ៣០នាក់ចូលរួមប្រកួតប្រជែង។ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ ក្រោមវត្តមាន ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និង គណៈកម្មការវាយតម្លៃពីមន្ទីរពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ក្រុមនិស្សិតបេក្ខជន និស្សិតប្រមាណជិត១៥០នាក់ ប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យជាតិមានជ័យ។ កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ រៀបចំកម្មវិធីបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ...
យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៨៨៦គ្រួសារ និងមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ៨,៦៩៤គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៨,៤៤២នាក់ ដោយក្នុងនោះ មានខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយមានជ័យ, ព្រះវិហារ និងសៀមរាប។ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកមម្ពុជា និង ជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបន្តគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ថ្នាក់ភូមិភាគីកម្ពុជា និងមានបើកកិច្ចប្រជុំវិសាមញ្ញ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នៅខេត្តស្រះកែវប្រទេសថៃ ហើយលោកជំទាវរំពឹងថា កិច្ចប្រជុំនេះ នឹងទទួលបានផ្លែផ្កាល្អរហូតដល់អាចគោរពនូវកិច្ចព្រមព្រៀង បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំជាលើកទី២...