បន្ទាយមានជ័យ៖ សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗមកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ “ប៥” របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដើម្បីជាការចែករំលែកនូវគន្លឹះសំខាន់ៗដល់បណ្តាសហគ្រិនម្ចាស់ជំនួញសិស្សនិស្សិតបានយល់ ជុំវិញទីផ្សារ ការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ដោយមានការចូលរួមឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត...
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងដឹកនាំធ្វើវិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន នៅផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បានស្អាតហើយនោះ នៅផ្សារកំពង់បឹងសន្តិភាព ក្នុងស្រុកកំពង់លែងឯណេះវិញ បែរជាមានអ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាព បានសង់រំលោភលើប្រព័ន្ធលូ និងចំណីផ្លូវសាធារណៈ ដោយមិនបានទុកចំណីផ្លូវជុំវិញផ្សារនោះឡើយ។ ករណីនេះ លោក យ៉ែម លក្ខិណា បញ្ជាក់ថា កិច្ចការងារនេះ បានទៅដល់ដៃអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយអាជ្ញាធរខេត្តបានអោយខាងអ្នកម៉ៅការសាងសង់ផ្សារនោះ ត្រូវកែតំរូវឡើងវិញ។ លោក...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះអនុញ្ញាតជូន ឯកឧត្តម Chen Zhou អនុរដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ចូលបង្គំគាល់សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។ លោកបន្តថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងចង់ឲ្យប្រជាជនទាំងអស់ បានទទួលនូវសេវាដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវិត។ លោកសាស្រ្តាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាកិតិ្តយសរបស់មនី្ទរពេទ្យព្រះអង្គឌួង ដែលបានបើកជាផ្លូវនៅគ្លីនិកមួយ ដែលហៅថា គ្លីនិកជំងឺភ្នែកស្ងួត។ បើសិនស្តាប់ទៅ ពាក្យថា ភ្នែកស្ងួតនេះ...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥០, ដែលជាផ្នែកដ៏សំខាន់មួយក្នុងការកសាងខឿនសេដ្ឋកិច្ច សង្គម វប្បធម៌និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា, នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជា ពាក់ព័ន្ធនឹងការធ្វើច្បាប់ដកសញ្ជាតិ សូមមើលប្រទេសខ្លួនឯងវិញថាតើមានច្បាប់នេះឬអត់? សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅប្រទេសទាំងឡាយដែលចេញមកតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងផងតើប្រទេសខ្លួនឯងមានច្បាប់ដកសញ្ជាតិឬអត់? ខណៈការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ សម្ដេចបានរម្លឹកថា សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦...
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺទីមួយប្រទេថៃគឺបានធ្វើខុសទៅនឹងគោលការណ៍អាស៊ាន និងចំណែកមេដឹកនាំបង្កើតកម្លាំងនោះគឺជាជនក្បត់ជាតិកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺប្រទេសទាំងពីរ...
កំពុងដំណើរការ៖ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កំពុងដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន៣ និងការងារឆ្ពោះទៅមុខក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះភាគីថៃនៅតែចង់ចូលមកបំពានដឹកដីកម្ពុជា និងចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំថែមទៀត។ សម្ដេចតេជោ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ។ សម្ដេចចំអកថា សាកលមើលៗសម័យនេះហើយបើអ្នកឯងប្រើប្រាស់ ឬបំពានដល់ថ្នាក់ប៉ុណ្ណឹង តើខ្មែរអន់ណាស់ឬអី? កម្ពុជាមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្ដែកម្ពុជាត្រៀមរៀបចំសម្រាប់សង្គ្រាមមួយដែលវានឹងមកដល់។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា...