កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក.ប.ប បានចុះត្រួតពិនិត្យកន្លែងបង្កកសាច់៥១ទីតាំង ឃាត់ខ្លួនមនុស្ស០៤នាក់ ពាក់ព័ន្ធនាំទំនិញពីប្រទេសថៃ ។ លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះឲ្យដឹងថា ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង...
កម្ពុជាគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមបណ្តាប្រទេស និងអង្គការអន្តរជាតិនានាផងដែរដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។ កម្ពុជាទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិចំពោះការបង្ក្រាប Online Scams ប្រកបដោយជោគជ័យ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គស្នងការនគរបាលជាតិ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។...
(កោះកុង)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី «អនាម័យជាជំនាញម្តាយ-កុមារ អនាម័យក្នុងផ្ទះ សាលារៀន និងការការពារជំងឺរាគ» ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចប្រមាណ ៥០នាក់។ យុទ្ធនាការមនុស្សធម៌ និងលើកកម្ពស់សុខភាពសាធារណៈនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត...
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកសិកម្មចំនួន ៦ ទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។ នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម...
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅទិសខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលជាសំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃ នៅតាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយភ្ជាប់ជាមួយរូបភាពសកម្មភាពក្រុមការងារស៊ីម៉ាក់កំពុងបោសសម្អាតគ្រាប់បែកចង្កោមនោះ, ឯកឧត្តមបានរាប់រៀបថា៖«រួមគ្នាផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿងជូនប្រជាជនដែលជាអ្នករងគ្រោះដោយសារសង្គ្រាមពានឈ្លានរបស់ថៃ និងកាន់កាប់បូរណភាពទឹកដីកម្ពុជា»។...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននាំយកសម្ភារសង្គ្រោះបឋម ដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជូនដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំតាសាល...
ភ្នំពេញ៖ យុវជន អុល សុភារម្យ សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្ហាញសមត្ថភាពបានពីការរៀន TVET ក្នុងការអនុវត្តបច្ចេកវិទ្យាឧស្សាហកម្មទំនើប ដើម្បីច្នៃ ប្រព័ន្ធផលិតកម្មឆ្លាតវៃ YL-335C Intelligent Manufacturing Technology Integration Application Innovation Platform ឬ «កម្មវិធីសមាហរណកម្មបច្ចេកវិទ្យាផលិតកម្មឆ្លាតវៃថ្នាលនវានុវត្តន៍» ដែលជាគំរូខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ សម្រាប់ការដំឡើង និងត្រួតពិនិត្យផលិតផលក្នុងរោងចក្រ។ យុវជនរូបនេះបានឱ្យដឹងថា...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈការបណ្តុះបណ្តាល និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតថ្លែងអំណរគុណជូនមន្ត្រីរាជការដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឌីជីថល និង AI ព្រមទាំងការផ្តល់កិត្តិយសដល់មន្ត្រីរៀមច្បងឆ្នាំ១៩៧៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative...
ភ្នំពេញ៖ តាមរយៈការសង្កេតកន្លងមក មានតែសិស្សជាបុរសប៉ុណ្ណោះ ដែលចាប់អារម្មណ៍រៀនជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ប៉ុន្ដែបច្ចុប្បន្ននេះវាក្លាយជាជំនាញលេចធ្លោមួយក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។ យុវតី ចេវ ចាន់ណា ជាសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត គឺជាជំនាញដ៏មានសក្ដានុពលមួយ សិស្សដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ថែមទាំងមានប្រាក់ចំណូលខ្ពស់។ កញ្ញាបន្តថា បើទោះបីជាខ្លួនជាស្រី មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារជួសជុលរថយន្តក៏ដោយ ប៉ុន្ដែកញ្ញាស្រលាញ់ពេញចិត្តមុខជំនាញនេះខ្លាំងណាស់ ហើយកំពុងខិតខំប្រឹងប្រែងក្នុងការរៀនសូត្រជំនាញនេះឱ្យកាន់តែល្អប្រសើរ។ កន្លងមក...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬ «ស្កេមអនឡាញ (Online Scams)» ឱ្យអស់ពីទឹកដីតំបន់ព្រំដែនមួយនេះ ខណៈខេត្តកំពុងតែដំណើរការកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីរហូតដល់ទៅ ៥០ហិកតា។ ការប្រកាសការប្ដេជ្ញាចិត្ត និងការបង្ហាញវឌ្ឍនភាពការងារដ៏សំខាន់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឬ ហៅកាត់ថា គណៈកម្មការទី៦ ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស...