ក្នុងឱកាសអញ្ជើញចុះពនិត្យវឌ្ឍនភាពរោងចក្រការផលិតអាវក្រោះ និងសម្ភារយោធា ម៉ាក DSS នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍ថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ។ សម្ដេចបានបញ្ជាក់ថា ការផលិតសម្ភារយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ តែដើម្បីពង្រឹងខាងវិស័យការពារជាតិ ខណៈចាប់តាំងពីមានរោងចក្រ DSS នេះ...
នៅរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ តាមយន្តការ ច្រកចេញចូលតែមួយឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។ ការជំរុញរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខណៈ ឯកឧត្ដម អភិបាល អញ្ជេីញដឹកនាំកិច្ចប្រជុំការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ លោកស្រី ដោ...
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្រោយពេលសម្ដេចត្រលប់មកដល់ភ្នំពេញវិញនឹងជួបជាមួយឈ្នួញដែលនាំចាស់បង្កកពីប្រទេសថៃចូលមកកម្ពុជា, សម្ដេចបញ្ជាក់ថា ត្រូវតែស៊ើបង្កេតលើករណីនេះចំពោះអ្នកពាក់ព័ន្ធទាំងអស់ ទាំងឈ្មួញ និងមន្រ្ដីពាក់ព័ន្ធមិនឱ្យរួចខ្លួនឡើយ។ សម្ដេចតេជោ បញ្ជាក់ជាថ្មី ឱ្យរកឱ្យឃើញ និងបើកការស៊ើបអង្កេតឱ្យអស់ ចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា។ សម្ដេចតេជោបញ្ជាក់ពីបាត់តំបងនៅរសៀលនេះ ឱ្យបញ្ឈប់ និងដកខ្លួនជាបន្ទាន់ចំពោះអ្នកពាក់ព័ន្ធនឹងនាំទំនិញ និងសាច់បង្កកពីប្រទេសថៃនេះ...
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ។ កម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណាដែរ ប៉ុន្ដែកម្ពុជាធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញរបស់កម្ពុជា ចំពោះការផលិតសម្ភារៈយោធានាពេលនេះ ក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជាដែរ ប៉ុន្ដែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចបានលើកឡើងដែរ កាលពីពេលថ្មីៗនេះ មានព័ត៌មានថៃបានផ្សាយពីការទិញរថភាសដែករបស់កម្ពុជាចំនួន ៣០គ្រឿងថា ជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាម,...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចនឹងឈានទៅជួយរាជរដ្ឋាភិបាល លើការផលិតសម្ភារៈដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងសន្តិសុខជាតិរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចផ្ទាល់មិនទុកឱ្យនរណាមកមើលងាយកម្ពុជាបានទេ, មិនទុកឱ្យនរណាប្រមាថកម្ពុជាទេ ហើយកម្ពុជាត្រូវមានសេចក្ដីថ្លៃថ្នូរលើការងារការពារជាតិមាតុភូមិរបស់ខ្លួន។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ដ៏រាបណាសម្ដេចនៅ គឺត្រូវតែពង្រឹងវិស័យការពារជាតិនេះឱ្យរឹងមាំ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ រោងចក្រផលិតឯកសណ្ឋានយោធា DSS បង្កើតឡើងដោយកូនខ្មែរ ក្នុងខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ លើគុណភាពនៃការផលិតរបស់ខ្លួន ដើម្បីធានាលើគុណភាព និងប្រសិទ្ធភាពខ្ពស់។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន...
សាច់បង្កកប្រមាណជាង ២០០តោន ដែលឈ្មួញនាំមកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងឃ្លាំងស្តុកចំនួនពីរកន្លែងក្នុងខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត។ ការរកឃើញសាច់បង្កកនាំចូលពីថៃ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យផលិតផលសាច់បង្កកស្តុកទុកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានបញ្ជាក់ប្រាប់ BTV...
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។ ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងរៀបចំរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបំផុសការផ្សព្វផ្សាយពីដំណើរត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងបំផុសស្មារតីសិស្សានុសិស្សឲ្យយល់ពីគុណតម្លៃអូឡាំពិក សម្ដៅជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ដែលជាក្ដីរំពឹងនឹងមានអ្នកចូលរួមចន្លោះពី ៧០០...