សមត្ថកិច្ចចម្រុះ និងអាជ្ញាធររាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបឃ្លាំងស្តុកសាច់បង្កកចំនួន២ទីតាំង ដោយរកឃើញសាច់បង្កកជាច្រើនប្រភេទ និងមានទម្ងន់រាប់រយតោន។ កម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នជាច្រើន សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ដែលមានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង និងសាច់មាន់ទាជាដើម ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...
ភ្នំពេញ៖ សម្រាប់រដូវកាលទុរេន ឆ្នាំ២០២៦ ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង និងសហគមន៍ទុរេនបែកអន្លូង បានចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុន ដើម្បីនាំចេញទុរេនស្រស់ទៅប្រទេសចិនប្រមាណ ២ ៤០០តោន បន្ទាប់កម្ពុជា-ចិន បានចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា កសិផលដ៏មានសក្តានុពលរបស់កម្ពុជាកាន់តែច្រើនឡើងៗ ត្រូវបានទទួលសិទ្ធិនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំនៅលើពិភពលោក។ ជាក់ស្តែង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
យុវជន សេង សុខហៀង សិស្សជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតស្នាដៃនវានុវត្តន៍ «ប្រព័ន្ធចំណតឡានស្វ័យប្រវត្តិដោយប្រើការវិភាគរូបភាព» ដែលអាចស្គាល់ស្លាកលេខរថយន្ត ស្វែងរកទីតាំងចំណតទំនេរ និងគណនាថ្លៃចតដោយស្វ័យប្រវត្តិ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មចំណតរថយន្ត។ លោក សេង សុខហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យាវិភាគរូបភាព ដើម្បីស្កេន និងកត់ត្រាស្លាកលេខរថយន្តនៅពេលចូលចំណត។ បន្ទាប់មក ប្រព័ន្ធនឹងបើករបាំងស្វ័យប្រវត្តិ និងណែនាំអ្នកបើកបរទៅកាន់កន្លែងចតដែលនៅទំនេរ...
ស្ថាប័នរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញការទទួលយក និងបរិវត្តកម្មដល់គ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថលឱ្យរស់រវើក ជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។ ជុំវិញសេដ្ឋកិច្ចឌីជីថល គឺជាសកម្មភាពសេដ្ឋកិច្ចទាំងឡាយណា ដែលពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន (ICT) និងអ៊ីនធឺណិត ដោយរួមបញ្ចូលទាំងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ សេវាកម្មតាមរយៈប្រព័ន្ធអនឡាញដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់ឌីជីថល និងការបង្កើតគំរូធុរកិច្ចថ្មីៗ។ បញ្ហានេះរាជរដ្ឋាភិបាលត្រូវដើរ...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អនុក្រឹត្យបង្កើតបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ។ បើតាមអនុក្រឹត្យ ការបង្កើត «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥នាក់ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី...
លទ្ធភាពកែច្នៃសំរាម និងសំណល់រឹងទៅជាថាមពល សម្រាប់អនុវត្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។ អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ...
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងសរុបចំនួន ៩០ទីតាំងបន្ថែមទៀត ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ...
(ភ្នំពេញ)៖ ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ។ យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅ NTTI បានលើកឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះការរួមបញ្ចូលបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាំដុះ អាចជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងបង្កើនទិន្នផលកសិកម្ម។ លោកបន្តថា ក្នុងផ្ទះកញ្ចក់...
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា...