ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់វិរកងទ័ព ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៦៨ គ្រឹះស្ថានហើយ បានសម្រេចលុបបំណុលទាំងស្រុងជូនយោធិនពលីក្នុងការប៉ះទង្គិចគ្នាជាមួយយោធាថៃ។ នេះគឺជាការអនុវត្តន៍យ៉ាងពេញលេញទៅតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា។ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុជាច្រើនបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។...
តាមការផ្សព្វផ្សាយឱកាសការងារ នៅតាមរាជធានីខេត្តទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែសីហានេះ បណ្ដាខេត្តចំនួន៦ កំពុងមានតម្រូវការកម្លាំងពលកម្មពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួនសរុបជាង ២ម៉ឺន ២ពាន់កន្លែង ដែលភាគច្រើន គឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ ខេត្តទាំង៦នោះ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន...
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងសស្រាក់សស្រាំក្នុងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែរប្រមាណជាង១០ម៉ឺននាក់បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់ និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។...
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយកអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។ ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងថា ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នៅវេលាម៉ោង២២នឹង៣៥នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម រួមមាន ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សសៃជើងមាន់ ។ រថយន្តខាងលើបានដឹកសាច់សត្វបង្កក...
ភ្នំពេញ៖ “ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ ដូចនេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា។ […] ការធ្វើជំរឿនលើកនេះ ក្រុមការងារនឹងចុះដល់គោលដៅក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនផ្ទាល់តែម្តង ។ ទាំងនេះជាការធានាមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរភាព នៃដំណើរការផ្តល់សេវាសាធារណៈ របស់អង្គភាពដែលជាគោលដៅធ្វើជំរឿន។” នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ...
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងសន្និសីទព្រឹកនេះថា អត់មានអ្វីប្រែប្រួល ហើយក៏អត់មានអ្វីចម្លែកដែរដែលមន្ត្រីថៃ ទាំងមន្ត្រីស៊ីវិល ទាំងមន្ត្រីយោធា ទាំងបណ្ដាញសារព័ត៌មាននៅតែបន្តនិយាយភូតកុហក មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលាឥតឈប់ឈរជារៀងរាល់ថ្ងៃ។ «អ្វីដែលគេនិយាយគឺគេនិយាយកុហកថា កម្ពុជាយើងជាអ្នកឈ្លានពានគេ កម្ពុជាយើងបាញ់មុន ហើយគេជាអ្នករងគ្រោះ បងប្អូនយើងសុទ្ធតែបានឮពេញត្រចៀក ពាក្យភូត កុហក មួលបង្កាច់ ទម្លាក់កំហុសទាំងអស់ហ្នឹង ហើយបានឃើញផ្ទាល់ភ្នែកការរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា រំលោភបំពានបទឈប់បាញ់ ហើយយើងក៏ដឹងទាំងអស់គ្នាថា ប្រទេសយើងឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់យ៉ាងណា...
ព្រះវិហារ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia (SIC) រៀបចំ “យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក” ដែលយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមគ្នាជាធ្លុងមួយជួយគាំទ្រ ផ្ដល់កម្លាំងចិត្តដល់ពុកម៉ែបងប្អូនជនភៀសសឹក ក្រោមស្មារតីគ្រួសារខ្មែរតែមួយ ។ តាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់ ស្តាប់ការលើកឡើងនូវអ្វី ដែលបងប្អូនភៀសសឹកបានជួបប្រទះក្នុងពេលមាន ជម្លោះរវាងថៃ-កម្ពុជា យុទ្ធនាការនេះ ផ្តល់នូវវិធីសាស្ត្រអប់រំផ្លូវចិត្ត លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ផ្តល់ការឧបត្ថម្ភនូវសម្ភារៈបរិភោគផ្សេងៗ និងរៀបចំកម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះផងដែរ។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ...
ភ្នំពេញ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) ក្រុមប្រឹក្សាភិបាល កម្មករ កម្មការិនីរោងចក្រ និងសប្បុរសជន បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគនានា និងថវិការមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលជំលៀសខ្លួនពីតំបន់ព្រំដែន (ជនភៀសសឹក) នៅវត្តពើងព្រះគោព្រះកែវ មានឬទ្ធិ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ អំណោយដែល សភាសម្ព័នសហជីពជាតិកម្ពុជា និងកម្មករនិយោជិត ប្រគល់ជូនជនភៀសសឹកនេះ...