ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពី រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងប្រតិភូគ្រោងនឹងអញ្ជើញដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៦និង៣០នាទីល្ងាចនេះ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕
ភ្នំពេញ៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់និស្សិតខ្មែរ ឬពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការងារនៅក្រៅប្រទេស ដូចពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសផងដែរ ។ ក្នុងពេលអនុញ្ញាតឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ (CSAK) ដែលដឹកនាំដោយ លោកស្រី ឈឿម ភីថង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជាមួយចៅប្រុស មុនសម្ដេចអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សម្ដេចតេជោមានប្រសាសន៍តាមបណ្ដាញសង្គមនាព្រឹកនេះថា៖ស្រស់ស្រូបពេលព្រឹកជាមួយចៅដែលមកពីអឺរ៉ុបយប់មិញ។ ខ្ញុំនឹងចាកចេញពី Abu Dhabi រដ្ឋធានីអារ៉ាប់អេមីរ៉ាត UAE នៅម៉ោង ៩ ព្រឹកនេះបន្ទាប់ពីបញ្ចប់ទស្សនកិច្ចដោយជោគជ័យ។ សម្ដេចតេជោបញ្ជាក់ថា រយៈពេលធ្វើដំណើរតាមយន្តហោះ ៦ ម៉ោង ២៦ នាទីដែល...
នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន Saqr Ghobash បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តម...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានបើកព្រឹត្តិការណ៍ធំ ដោយធ្វើ«បុណ្យរំលឹកគុណអង្គរ»លើកទី៤ផងដែរនោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបរសាទរខួបលើកទី៦៩ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤)។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ...
មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សហគមន៍នេសាទព្រែកត្នោត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ គិតត្រឹមចុងឆ្នាំ២០២៤នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹកចំនួន១ក្បាលស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត។ ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ...
អ្នកជំនាញបច្ចេកទេសយានយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឲ្យមាននារីចូលរៀនវគ្គបច្ចេកទេសមេកានិកយានយន្តឲ្យបានច្រើនថែមទៀត ខណៈដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា និងសកលលោក។ លោក មិន ឆេងហ៊ាន់ នាយកមហាវិទ្យាល័យជំនាញបច្ចេសទេសមេកានិកយានយន្តនៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា «សិស្សជានារីមានចំនួនតិចជាងសិស្សជាបុរស ដែលមកចុះឈ្មោះចូលរៀនជំនាញមេកានិកយានយន្តនៅសាលា NPIC។ ប្រសិនបើសិស្សនារីចូលរៀន គឺគាត់អាចមានលទ្ធភាពក្នុងការរកការងារបានឆាប់រហ័យ ហើយតម្រូវការទីផ្សារខ្ពស់ទៀតផង»។ លោកនាយកបន្តថា «នារីនៅពេលរៀនចប់ អាចក្លាយជា Service Advisor ជាពិសេសខ្ញុំកន្លងមកសង្កេតឃើញថា នារី...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអាប៊ូដាប៊ី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅរដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់...
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍...