ដូចការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកចំនួន១០៣ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ខណៈការចូលសំចតនេះគឺមានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ការចូលចតជាថ្មីរបស់នាវាអាម៉េរិកលើដែនសមុទ្រកម្ពុជានេះ គឺបន្ទាប់ពីអាក់ខានជាច្រើនឆ្នាំមកហើយ ដោយក្រសួងការពារជាតិកម្ពុជា បានអះអាងថាការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។ បើតាមផេកហ្វេសបុកផ្លូវការរបស់កងទ័ពជើងទឹកកម្ពុជា...
គណៈគ្រប់គ្រង នៃវិទ្យាល័យបាក់ទូក បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងអប់រំ លើការហាមមិនឱ្យមានការលក់ដូរគ្រឿងភេសជ្ជៈ និងនំនែក ចំណីអាហារ ទាំងឡាយណា ដែលប៉ះពាល់សុខសុខភាព សិស្សានុសិស្ស ។ លោកខាត់ សារ៉ង នាយករងវិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា នេះមិនមែនជាកិច្ចការងារថ្មីនោះទេ គឺជាការអនុវត្តតាមគោលការណ៍ណែនាំជាបន្តបន្ទាប់មករហូតហើយ របស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំរាជធានីភ្នំពេញ លើកិច្ចការងារគិតគូរពីសុខមាលភាពរបស់សិស្ស ក្នុងសាលាទាំងអស់ ។ លោកនាយករង បន្តថា បច្ចុប្បន្ននេះ...
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ ២០២៤ បានក្លាយជាពិព័រណ៍ដ៏ជោគជ័យ សម្រាប់ចុងឆ្នាំ ២០២៤នេះ ដោយស្រូបទាញសាធារណៈជន ចូលទស្សនាបានជាង ១០ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃនៃពិព័រណ៍។ ភាពជោគជ័យបំផុតគឺនៅថ្ងៃចុងក្រោយ ដែលមានអ្នកចូលរួមរហូតដល់ ១០៣ ៣៨៧នាក់។ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងទ័ពអាកាសកម្ពុជា បានក្លាយជាពិព័រណ៍ដ៏ធំសម្រាប់ចុងឆ្នាំ ២០២៤នេះ។ ពិព័រណ៍នេះ ទទួលបាលជោគជ័យជាខ្លាំង ដែលអាចស្រូបទាញ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវការប្រឡងចៀរជ័រកៅស៊ូ ដើម្បីពង្រឹងនូវគុណភាព និងផលិតភាពកៅស៊ូកាន់តែល្អប្រសើរ ក៏ដូចជាការលើកទឹកចិត្តដល់កម្មករចៀរកៅស៊ូ ពង្រឹងសមត្ថភាពការងាររបស់ពួកគេ ។ ក្នុងពិធីបើកការប្រឡង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចចម្ការកៅស៊ូជុប ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយករដ្ឋកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា...
អបអរសាទរកម្មវិធីសម្តែងសិល្បៈពិសេស ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-កម្ពុជា ឆ្នាំ២០២៤ ក្រោមចំណងជើង «ពាក្យសច្ចាពណ៌មាស» រៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងទទួលរៀបចំដោយរោងមហោស្រពតន្រី្ត និងរបាំទីក្រុងអ៊ូស៊ីប្រទេសចិន និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា សូមស្វាគមន៍ភ្ញៀវកិតិ្តយសដែលបានចូលរួមកម្មវិធីសម្តែងសិល្បៈនៅថ្ងៃនេះ ជាបឋមក្នុងនាមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមគោរពយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះក្រុមសិល្បករ សិល្បករិនីវាងប្រទេសចិន...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ហើយយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងត្រូវផ្តល់ភាពងាយស្រួល និងមិនត្រូវបានគិតថ្លៃសេវាអ្វីនោះឡើយ។ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានអត្ថប្រយោជន៍ច្រើនដោយក្នុងនោះគឺមានលទ្ធភាពក្នុងការចូល ជាសមាជិកបេឡាជាតិសន្តិសុខសង្គម ឬហៅថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀល ក្នុងមួយឆ្នាំ មិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ ខណៈការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គោលបំណងធំបំផុត របស់រាជរដ្ឋាភិបាល គឺដើម្បីជួយលើកស្ទួយជីវភាព របស់បងប្អូនប្រពលរដ្ឋតែប៉ុណ្ណោះ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ...
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូល រួមមាន៖...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៥ ឆ្នាំ២០២៤ ដោយមានការសម្តែងសិល្បៈទស្សនីយភាព ដើម្បីបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបីយ៍និងអរូបីយ៍ និងដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅប្រាសាទលានជលដំរី ក្រុងអង្គរធំ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំ...
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ដែលស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។ ក្នុងដំណើរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកដល់ សម្ដេចក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ...