ភ្នំពេញ ៖ នាព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលអំណោយសប្បុរសទឹកប្រាក់២០លានរៀល ពីតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅជួរមុខកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ អំណោយសប្បុរសនៅពេលនេះ គឺដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់វីរកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តចូលរួមចំណែករបស់ក្រុមហ៊ុន វិរៈ...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសមាជិក-សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងតំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។...
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរកទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានថ្លែងថា នៅក្នុងកិច្ចប្រជុំ RBC លើកទីបីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃនេះ គឺភាគីកម្ពុជានិងថៃបានឯកភាពរួមគ្នាខិតខំធ្វើយ៉ាងណាដោះស្រាយរាល់បញ្ហាទាំងឡាយ ដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា និងធ្វើយ៉ាងណាឲ្យក្លាយជាអ្នកជិតខាងល្អដូចដើមវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានសន្យាអនុវត្តឲ្យបាននូវរាល់ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ...
ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ចប់ ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់នូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ឆ្ពោះទៅការស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន ជំរុញស្មារតីនៃភាពជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ...
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការណ៍រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ វគ្គបណ្តុះបណ្តាលនេះសំដៅលើការផ្តល់ចំណេះដឹងបន្ថែមជូនទៅដល់មណ្ឌលសុខភាពទូទាំងប្រទេស ដែលជាគោលដៅក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងទៅបំពេញការងារក្រោយឆ្លងកាត់ការប្រឡងប្រជែង ស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ មានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធីវគ្គបណ្តុះបណ្តាល ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានជម្រាបអង្គពិធីថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ឱ្យបានយល់ជ្រាបកាន់តែច្បាស់ពី ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ អំពីនីតិវិធីផ្សេងៗ ក្នុងការដឹកនាំគ្រប់គ្រង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ម៉ារគូស ឌូស្ត្រេយ ដា កូស្តា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធានាពីការគាំទ្រ និងជំនួយចាំបាច់នានា ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ មាន សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ១,ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី...
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ចាប់ផ្ដើមដឹកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅកាន់បណ្ដារាជធានី-ខេត្តទៅទាំងប្រទេស។ ការដឹកជញ្ជូនវិញ្ញាសាចេញទៅតាមរាជធានី-ខេត្តនេះ ក៏មានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមតាមដានពិនិត្យដំណើរការ ដើម្បីធានាបានភាពត្រឹមត្រូវផងដែរ។ បើតាមក្រសួងអប់រំ យុវជន និងកីឡា ការដឹកជញ្ជូនវិញ្ញាសានៅថ្ងៃនេះ គឺដឹកចេញពីវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមការចូលរួមពិនិត្យតាមដានដោយ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ តាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ...
ភ្នំពេញ៖ ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក...
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរនៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួល បន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរនៅជប៉ុនប្រមាណ២០០នាក់ បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ ខេត្តកាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងពលករសរុបប្រមាណ ២០០នាក់។ កម្មវិធីនេះមានពិធីសាសនាដូចជាការប្រគេនយាគូព្រះសង្ឃ រាប់បាត្រ វេរចង្ហាន់ប្រគេនព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសល ដោយបាននិមន្តព្រះសង្ឃពីវត្តខ្មែរ សាមគ្គី វត្តខ្មែរអង្គររតនរង្សី និងព្រះសង្ឃគង់នៅវត្តបិតាធំ...