ឧត្ដរមានជ័យ៖ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកអន្លង់វែង បានសាងសង់ស្ពានឈើថ្មីមួយកន្លែង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផលនានាពីភូមិមួយទៅភូមិមួយមកកាន់ទីផ្សារប្រកបដោយភាពរលូន ។ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា តាមរយៈវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺបានផ្តល់អត្ថប្រយោជន៍ច្រើនចំពោះពលរដ្ឋ និងបានដឹងពីទុក្ខកង្វល់ជួយដោះស្រាយបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានដែលខ្វះខាតរបស់ពលរដ្ឋ។ លោកអភិបាលស្រុកអន្លង់វែង បានបន្តថា ជាក់ស្តែងបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងការធ្វើដំណើរមានការលំបាកដោយស្ពានឈើមួយកន្លែង ត្រូវបានបាក់ទ្រុឌទ្រោមអស់រយៈពេលច្រើនឆ្នាំពុំទាន់មានការជួសជុលនោះទើបរូបលោកក្នុងនាមអាជ្ញាធរស្រុកបានទទួលយកនូវសំណូមរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការសិក្សាសាងសង់ស្ពានឈើថ្មីមួយកន្លែងនេះឡើងវិញ ក្នុងការជួយសម្រួលនូវទុកលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានភាពល្អប្រសើរឡើងវិញ។ លោកបានបញ្ជាក់ថា ការសាងសង់ស្ពានឈើនេះមានប្រវែងរហូតដល់ទៅ៨៥ម៉ែត្រ ប៉ុន្តែយើងបង្រួមនៅសល់ត្រឹមតែប្រវែង៦០ម៉ែត្រទឹង៣,៥ម៉ែត្រតែប៉ុណ្តោះ ដើម្បីបញ្ចៀសមុខទឹកដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលប្រាសាទ...
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយាបានផ្ញើសារអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះសម្តេច ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ...
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺជាការបន្តយន្តការធានាដល់យុត្តិធម៌សង្គម។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំសមាជិក-សមាជិកា ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ លើបេក្ខភាពចំនួន ៤រូប និងមានសមាជិក០១រូប ត្រូវបានជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម មានឈ្មោះថា ឯកឧត្តម ប្លង់ ឆ្លាម និងទទួលបានសំឡេងគាំទ្រទាំងស្រុងពីសមាជិកក្រុមប្រឹក្សាទាំងមូល។...
ឆ្លើយតបក្រុមអ្នកប្រឆាំងដែលបានរិះគន់ និងលើកឡើងថា កម្ពុជាមានសន្តិភាពហើយចាំបាច់ខំរក្សា និងការធ្វើអ្វីនោះ? សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអកទៅក្រុមទាំងនោះវិញថា ចុះអាមេរិកមានអំណាច និងមានសុខសន្តិភាពហើយហេតុអ្វីអាមេរិកខំប្រឹងផលិតអាវុធបន្ថែមទៀតធ្វើអ្វី? ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងធ្វើបាឋកថា ស្តីពីបទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាពនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា មានក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងនីរទេសនៅក្រៅស្រុក...
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបង្កើនសន្តិសុខសម្រាប់ការបញ្ជាក់របស់សភាអំពីលទ្ធផលបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ដើម្បីជៀសវាងការវាយប្រហារដូចកាលឆ្នាំ២០២១ ម្តងទៀតលើវិមានកាពីតូល ដោយអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump មកពីបក្សសាធារណរដ្ឋ។ សេវាសម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ (១១ កញ្ញា) ថា ក្រសួងសន្តិសុខមាតុភូមិរបស់អាមេរិក បានកំណត់ការបញ្ជាក់លទ្ធផលឆ្នោតរបស់សភាថាជា «ព្រឹត្តិការណ៍សន្តិសុខជាតិពិសេស»។ ការកំណត់នេះអនុញ្ញាតឱ្យកងកម្លាំងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងមូលដ្ឋានត្រូវរឹតបន្តឹងប្រតិបត្តិការសន្តិសុខ ហើយសេវាសម្ងាត់ក៏ទទួលបន្ទុកលើផែនការសន្តិសុខផងដែរ។ បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក...
ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះនូវរយៈពេលឆ្លើយតបផ្នែកវេជ្ជសាស្ត្របន្ទាន់ពិសេស សម្រាប់រយៈពេលពីរសប្តាហ៍ក្នុងខែកញ្ញានេះ ហើយបាននិយាយថាខ្លួននឹងប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីធានានូវសេវាកម្ម ខណៈកូដកម្មដោយគ្រូពេទ្យហាត់ការបានបង្កើនភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី ហាន ដុកស៊ូ (Han Duck-soo) បានប្រាប់សន្និសីទតាមទូរទស្សន៍មួយថា រដ្ឋាភិបាលនឹងដំឡើងជាបណ្ដោះអាសន្ននូវថវិកាដែលគ្រូពេទ្យទទួលបានពីធានារ៉ាប់រងសុខភាពអំឡុងពេលបុណ្យជាតិនៅសប្តាហ៍ក្រោយ ដើម្បី «តបស្នងការលះបង់របស់គ្រូពេទ្យ»។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ជូនគ្រូពេទ្យយោធាឱ្យទៅជួយនៅក្នុងសេវាសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយចំនួន ដោយសារកង្វះបុគ្គលិកពេទ្យ ប៉ុន្តែបានជំទាស់នឹងការព្រមានរបស់គ្រូពេទ្យមួយចំនួនដែលថាប្រព័ន្ធនេះជិតដួលរលំ។ វេជ្ជបណ្ឌិតកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបង្កើនចំនួននិស្សិតពេទ្យចំនួន...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះបាននិងកំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាផ្ទុកកុងតឺន័រ ចូលចតបានតាមការព្យាករកើនឡើងពី១៨ ភាគរយ ទៅប្រមាណ ៣៨ភាគរយនៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក។...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទិក ដូចជាកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ បានធ្វើឱ្យកម្ពុជាមានសក្ដានុពលកាន់តែខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការពង្រីកចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ មានប្រវែង២៥៣ម៉ែត្រ ដែលជាជំនួយរបស់ជប៉ុននេះ មិនមែនត្រឹមតែជាកំពង់ផែធម្មតានោះទេ វាជាកន្លែងរៀបចំប្រព័ន្ធភស្តុភារកម្មសម្រាប់ក្នុងតំបន់ផងដែរ ខណៈកំពង់ផែនេះ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុននៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពងផែនេះមិនត្រឹម...