ព័ត៌មាន
ប្រតិភូចិនស្ញើចសរសើរពីសក្ដានុពលកម្ពុជា និងចំណាប់អារម្មណ៍លើការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស
ប្រតិភូចិនមកពីខេត្តហៃណាន ចំណាប់អារម្មណ៍លើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យ កសិកម្ម ពិសេសការដាំដុះ និងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូ ចិន ដឹកនាំដោយលោក Qiu Wenxu អនុប្រធានវិទ្យាស្ថាន Haikou Silk Road Academy of Social Sciences មកពីខេត្ត ហៃណាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ ដែល បានបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ជាពិសេសលើការអភិវឌ្ឍវិស័យកសិកម្ម កិច្ចសហប្រតិបត្តិ-ការ ទាក់ទងនឹងការវិនិយោគផ្ទាល់នៅក្រៅប្រទេស (ODI) រវាងខេត្តហៃណាន និងកម្ពុជា ព្រមទាំងនីតិវិធីនៃការចុះបញ្ជីគម្រោងមាន លក្ខណៈគ្រប់គ្រាន់ (QIP)។
ឯកឧត្តមបានគូសបញ្ជាក់ពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នាពេលកន្លងមក ពិសេសលើការជំរុញ ការផ្តល់ កិច្ចសម្រួល និងការថែទាំវិនិយោគ និងបានលើកឡើងពីសក្តានុពល និងរបបលើកទឹកចិត្តប្រកបដោយ ភាពអនុគ្រោះបំផុតរបស់រាជ- រដ្ឋាភិបាលកម្ពុជា ជូនដល់សកម្មភាពវិនិយោគលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃទៀត ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការ គាំទ្រនានា ព្រមទាំងលើកទឹកចិត្តដល់គណៈប្រតិភូឱ្យពន្លឿនការសិក្សា និងអនុវត្ត គម្រោងរបស់ខ្លួនឱ្យលេចចេញជារូបរាងក្នុងពេល ឆាប់ៗ ដើម្បីចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ដែលកំពុងមានសក្តានុពលខ្ពស់។
ជាការឆ្លើយតប, គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់វិនិយោគិន។ ជាមួយគ្នានេះគណៈប្រតិភូបានជម្រាបជូន ពីចំណាប់ អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម ពិសេសការដាំដុះ និងកែច្នៃផលិតផល កសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា ព្រមទាំងបានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការសហការជិតស្និទ្ធ ជាមួយ ក.អ.ក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះឱ្យទទួលបានជោគជ័យ៕អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា