ក្នុងទឹកចិត្តដ៏ថ្លៃថ្លាដើម្បីសម្ដែងថ្វាយនូវកតញ្ញូកតវេទីតាធម៌ និងដោយទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ កូនចៅ ចៅទួតនៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីថ្វាយព្រះពរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យានចូល ៧៣ព្រះវស្សា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅខាងមុខព្រះទីនាំងចន្ទច្ឆាយា នៃព្រះបរមរាជវាំង។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព និងអធិបតីភាព សម្តេចព្រះរាជបុត្រី ព្រះអនុជ...
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំពិធីសែនប្រុងពលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រុងពលីនេះបានធ្វើឡើងទៅតាមទំនៀមទម្លាប់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានជម្រាបជូនសាធារណៈជនថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមិក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមិក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ ហើយសម្រាប់ឆ្នាំ២០២៥ នឹងធ្វើធំជាងកន្លងទៅ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។ ទិវានេះថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការប្រារព្វទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យអ្នកជំនន់ក្រោយបានដឹង និងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក Yougmei Yin អនុប្រធានមន្ទីរពេទ្យខេត្ត Jiangsu និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៤រូប អញ្ជើញធ្វើទស្សនកិច្ចសិក្សា ទៅកាន់មន្ទីរពេទ្យមួយចំនួន...
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមា ជិកសភាកម្ពុជាដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្នីសិទ្ធអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (អាយ ស៊ី ភី ឌី) នៅវិមានរដ្ឋសភា ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩...
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជា នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលនានាបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។ ឯកឧត្តម បានថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាស ដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី...
អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) និងក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) កាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសជាផ្លូវការ ពង្រីកបេសកកម្មសំអាតទន្លេក្នុងរយៈពេល ៥ ឆ្នាំទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយបញ្ហាបំពុលប្លាស្ទិក និង ការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៨។ បើតាមប្រសាសន៍ឯកឧត្តម អ៊ាង...
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដើម្បីជំរុញបង្កើនសមត្ថភាពទទួលកុងតឺន័រឱ្យកើនឡើងដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី ១០ របស់កំពង់ផស្វយ័តភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥...
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២ និងគម្រោងពង្រីកបន្ថែមចំនួន ១ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាមេរិក ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង និងគម្រោងពង្រីកបន្ថែម...