ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (១៣ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅពិនិត្យកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានអំពាវនាវឱ្យមានគ្រឿងម៉ាស៊ីន ស៊ីនទ្រីព្យូដ (Centrifuge) ថ្មីដើម្បីផលិតសម្ភារៈកម្រិតអាវុធបន្ថែមទៀតសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ។ របាយការណ៍ស្តីពីដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ និងមូលដ្ឋានផលិតកម្មសម្រាប់សម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធនោះ ត្រូវបានអមដោយរូបថតដែលបង្ហាញពីទិដ្ឋភាពដ៏កម្រនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ក្រោមសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន។ រូបថតទាំងនោះបង្ហាញថា លោក Kim ដើរនៅចន្លោះជួរដ៏វែងនៃម៉ាស៊ីនស៊ីនទ្រីព្យូដលោហៈ ដែលជាម៉ាស៊ីនបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាពិសេសរបស់ នៅក្នុង«កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត» នៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈសុន្ទរកថាដដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយសដែលបានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការមករួមគ្នានេះ គឺដើម្បីរៀបចំអនាគតសម្រាប់ពិភពលោកទាំងមូល។...
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍១២កញ្ញាសប្ដាហ៍នេះថាការបើកដៃឱ្យអ៊ុយក្រែនប្រើអាវុធចម្ងាយឆ្ងាយវាយប្រហារគោលដៅនានានៅក្នុងប្រទេសរបស់លោក នឹងដាក់អង្គការណាតូឲ្យធ្វើសង្រ្គាមជាមួយរុស្ស៊ីហើយ។ ការព្រមានយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងនៅពេលក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានពិភាក្សាអំពីការទាមទាររបស់ទីក្រុង Kyiv ដើម្បីឱ្យបន្ធូរបន្ថយលក្ខខណ្ឌលើការប្រើប្រាស់អាវុធរបស់លោកខាងលិចវាយប្រហារចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ខណៈការលុកលុយរបស់ទីក្រុងមូស្គូចូលអ៊ុយក្រែន មានរយៈពេលជាងពីរឆ្នាំកន្លះហើយ។ ទន្ទឹមនឹងនោះ ទីក្រុងមូស្គូ ក៏បានអះអាងដែរថា ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីមួយភាគធំនៅក្នុងតំបន់ ឃើស (Kursk) ភាគខាងលិចរបស់ខ្លួន ជាទីដែលកងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការលើកឡើងបែបនេះរបស់លោក Putin...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ, ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, កម្លាំងអាវុធហត្ថខេត្ត, និងរដ្ឋបាលស្រុកបរិបូណ៌ ចុះបង្ក្រាបបំផ្លាញចោលបទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួន១៣ខ្សែ ដែលជនសង្ស័យបានលបលួចដាក់នៅចំណុចភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ នៅតំបន់ភូមិកំពង់ព្រះ...
រដ្ឋមន្ត្រីប្រចាំរដ្ឋ West Bengal លោកស្រី Mamata Banerjee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រី បានត្រៀមខ្លួនដើម្បីលាលែងពីតំណែង បន្ទាប់ពីមានករណីរំលោភនិងសម្លាប់ វេជ្ជបណ្ឌិត ហាត់ការនៅក្នុងទីក្រុង Kolkata ហើយបានស្នើសុំក្រុមវេជ្ជបណ្ឌិតដែលកំពុងតវ៉ាឱ្យចូលធ្វើការវិញ។ ករណីរំលោភនិងសម្លាប់កាលពីថ្ងៃទី៩ ខែសីហា លើវេជ្ជបណ្ឌិតស្ត្រីវ័យ៣១ឆ្នាំ បានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស ជាការតវ៉ាដ៏រាលដាល ដោយក្រុមអ្នកធ្វើយុទ្ធនាការ និយាយថាស្ត្រីបន្តទទួលរងនូវអំពើហិង្សាផ្លូវភេទក្នុងកម្រិតខ្ពស់ ទោះបីជាមានច្បាប់តឹងរ៉ឹងក៏ដោយ។ តុលាការកំពូល កាលពីថ្ងៃច័ន្ទ ទី៩...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The...
កោះកុង៖ មន្រ្តីរាជការដែលកំពុងបម្រើការងារនៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្តកោះកុងចំនួន១១២៦នាក់បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ ដោយជាលទ្ធផលអវិជ្ជាមានទាំងអស់បន្ទាប់ពីធ្វើយុទ្ធនាការរយៈពេល៤ថ្ងៃនេះ។ គិតចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសរុបចំនួន១១២៦នាក់ ស្រី៣៩៥នាក់ មកពីមន្ទីរអង្គភាពប្រមាណ២៦ បានចូលរួមធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្ររួចរាល់ហើយតាមគោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល។ យោងតាមរបាយការណ៍បណ្តោះអាសន្នរបស់ក្រុមការងារជំនាញត្រួតពិនិត្យរកសារធាតុញៀនតាមរយៈទឹកមូត្ររបស់រដ្ឋបាលខេត្តកោះកុងដែលផ្ញើជូនទៅក្រសួងមហាផ្ទៃ និងអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញនៅថ្ងៃទី១២ ខែកញ្ញាថា គ្រប់មន្រ្តីដែលបានមកធ្វើតេស្តគឺមិនត្រូវបានរកឃើញថាជាសារធាតុញៀនក្នុងខ្លួននោះទេ ពោលគឺអវិជ្ជមានទាំងអស់គ្នា។ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី៩ ខែកញ្ញា ថ្មីៗនេះបានពន្យល់ថា...