នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង រួមមាន...
ស្វាយរៀង៖ ភ្នាក់ងារទូរទស្សន៍ BTV បានរាយការណ៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមឧក្រិដ្ឋជនមួយក្រុមបានសម្រុកចូលក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ដោយមានប្រដាប់អាវុធផងនោះ បានភ្ជង់សមត្ថកិច្ចរំដោះយកជនសង្ស័យដែលសមត្ថកិច្ចកំពុងដឹកតាមរថយន្តនាំយកចូលតុលាការបន្តនីតិវិធី។ តាមប្រភពព័ត៌មានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានប្រើរថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 ចូលភ្ជង់សមត្ថកិច្ចពេលដឹកជនសង្ស័យមួយក្រុមនាំមកឱ្យតុលាការអនុវត្តនីតិវិធីច្បាប់ ខណៈដែលរថយន្តដឹកជនសង្ស័យឈប់ក្នុងបរិវេណតុលាការ ក្រុមឧក្រិដ្ឋជនក៏ដកអាវុធភ្ជង់ ហើយនាំជនសង្ស័យឡើងរថយន្តលុចស៊ីសបើកគេចចេញទៅ។ ភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍ដែរ តែក្រុមឧក្រិដ្ឋជន បានបើកការបាញ់ប្រហារមកលើសមត្ថកិច្ច ហើយសមត្ថកិច្ចក៏ផ្ទុះអាវុធការពារតបតវិញ។ មកដល់ម៉ោង១០៖៣០នាទីព្រឹក ប្រភពព័ត៌មានបានឱ្យដឹងថា...
ភ្នំពេញ ៖ នៅសាកលវិទ្យាល័យចេនឡា បានរៀបចំពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី១០ ចំនួន ១៣ក្រុម និងបរិញ្ញាបត្រឆ្មប ជំនាន់ទី៧ ចំនួន០៩ក្រុម ដែលកម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្នុងមួយថ្ងៃបែងចែកជា២វគ្គ៖ វគ្គទី១ នៅពេលព្រឹក ចំនួន ៦ក្រុម និងវគ្គទី២ នៅពេលរសៀល ចំនួន ៥ក្រុម ជាមួយនឹងប្រធានបទសារណាទាក់ទងនឹងជំងឺរាក ជំងឺស្រឡទែន ជំងឺស្លេកស្លាំង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។ ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់...
ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិការ ឆ្នាំ២០២៥ ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ...
នារសៀលថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជានិច្ចជាកាលនៅបន្តជួយគាំទ្រដល់វិស័យសុខាភិបាល តាមរយៈជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីរក្សានិរន្តរភាពក្នុងការលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព...
ស្វាយរៀង ៖ សមាជិកសមាជិកាគណបក្សនានា នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៤៧ នាក់ ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ប្រកាសឲ្យចូលជាសមាជិកគណបក្សប្រ ជាជនកម្ពុជា បន្ទាប់ពីពួកគេបានធ្វើចាកចេញពីគណបក្សដើម មករួមជីវភាពជាមួយគណបក្សប្រជាជន កម្ពុជា។ ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តម គង់ ម៉ាស់ ប្រធានក្រុមចលនាកសាងសមជិកបក្សក្នុងមូលដ្ឋានខេត្តស្វាយរៀង និងលោក គង់ វស្សា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាស្រុកចន្រ្ទា ។ បន្ទាប់ពី...
កំពង់ឆ្នាំង ៖ តាមការបញ្ជាក់អោយដឹងពីប្រជាកសិករជាសមាជឹកក្នុងសហគមន៍កសិកម្មជ័យជំនះ ដែលស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា តាំងពីប្រជាកសិករជាង២ពាន់នាក់បានចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះមក ពួកគាត់មានការងារមមាញឹកខ្លាំងក្នុងមុខរបរដាំដុះ ជាពិសេសគឺការដាំដំណាំស្រូវតាមបច្ចេកទេសទំនើបរបស់មន្ទីរកសិកម្ម ហើយសព្វថ្ងៃជីវភាពពួកគាត់បានល្អជាងមុន និងមិនមានពេលទំនេរច្រើនដូចមុនទៀតឡើយ។ ប្រជាកសិករម្នាក់បានអោយដឹងថា៖ ការបង្កើតសហគមន៍កសិកម្មនៅតាមភូមិឃុំរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺបង្កើតអោយប្រជាកសិករមានការងារធ្វើ និងមានប្រាក់ចំណូលជារៀងរាល់ថ្ងៃ បង្កើនជីវភាពក្នុងគ្រួសារប្រជាកសិករ។ ដំណាំកសិកម្មដែលបងប្អូនប្រជាកសិករក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយបានធ្វើជាមួយសហគមន៍កសិកម្មជ័យជំនះនេះ គឺដំណាំស្រូវឈ្មោះ...
(ភ្នំពេញ)៖ អតីតពលករខ្មែរមកពីប្រទេសថៃប្រមាណជាង ២ពាន់នាក់ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកបញ្ជាក់ថា «លទ្ធផលពិព័រណ៍ការងារ សន្តិសុខសង្គម...
អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងគណ:កម្មការជំនាញនានា នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន...