បច្ចុប្បន្នការផ្ដល់អណ្ដូងទឹកស្អាតជូនបងប្អូនអតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានចំនួនសរុប ៤០៥អណ្ដូង ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មយ៉ាងងាយស្រួល។ អណ្ដូងទឹកទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការជួយការឧបត្ថម្ភពីសប្បុរសជននានា សាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយបញ្ហាកង្វះទឹក និងជួយលើកកម្ពស់សុខមាលភាពក្នុងការរស់នៅជនបទឱ្យមានប្រសើរឡើងជាលំដាប់។ តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កន្លងមកតម្រូវការនៃការប្រើប្រាស់ទឹកនៅទីនេះ មានការខ្វះខាតបន្តិចបន្ដួចនារដូវប្រាំងទៅលើការស្រោចស្រពដំណាំក្នុងការធ្វើកសិកម្មផ្សេងៗនៅក្នុងភូមិដ្ឋាន...
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឆ្នាំ២០២៦ ខាងមុខ។ ក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទទួលជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ ២០២៦...
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣ និង១៥នាទីរំលងអាធ្រាត្រនៅចំណុចលើដងផ្លូវជាតិលេខ59A ស្ថិតក្នុងក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមាបង្ក្រាបករណីការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន០១ករណី។ បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង...
នៅរសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ដោយការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក Koen Everaet អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន...
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់បំណាច់ឆ្នាំ២០២៧ សម្រាប់សហគ្រាសដែលធ្វើការដាំដុះ ផលិត សហគ្រាសផ្គត់ផ្គង់កសិផលក្នុងស្រុក និងការនាំចេញ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យ កសិកម្ម ដោយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត...
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលជនឆបោក និងបែង ចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីខុសច្បាប់ ជាពិសេសល្បិចកលជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិង កំពុងកើតឡើង។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង ថ្មីនេះថា ជុំវិញបញ្ហាហិរញ្ញវត្ថុប្រកបដោយចីរភាព ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្ត ទុកដាក់ និងចាត់ទុកកិច្ចការពាក់ព័ន្ធនិងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព...
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ជាមួុយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ និងលោក យ៉ុម ហឿន អភិបាលរង ស្រុកប្រាសាទបល្ល័ង្ក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន...
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ក្រុមការងារចុះប្រគល់ផ្ទះ ១ខ្នង និងដីលំនៅដ្ឋាន ១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអនុប្រធានទី១...
អ្នកស្រាវជ្រាវ និងតាមដាន កិច្ចការនយោបាយជាតិ-អន្តរជាតិ មើលឃើញថារហូតមកដល់ពេលនេះ ការដោះស្រាយជម្លោះព្រំដែនរវាង កម្ពុជា និងថៃ កំពុងទទួលផលវិជ្ជមានជាបន្តបន្ទាប់ ទោះបីជាភាគីថៃមិនទាន់គោរពបាននូវកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាពក៏ដោយ ប៉ុន្ដែការងារបច្ចេកទេសភាគីទាំងពីរបានឈានដល់ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅទីទាំងឯកភាពគ្នាមួយចំនួន និងទប់ស្កាត់បានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំឡើងវិញ។ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា កន្លងមកនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពលើការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមិនឱ្យមានការផ្ទុះអាវុធឡើងវិញ ដែលអាចបង្កឱ្យការខូតខាត និងបាត់បង់អាយុជីវិតកងទ័ព...
ជនស៊ីវិលជាអង្គរក្ស២នាក់ ដែលបានជិះម៉ូតូកាក់រថយន្តពលរដ្ឋបង្កភាពភ័យខ្លាចលើផ្លូវសាធារណៈ បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។ ជនទាំង២នាក់ មានឈ្មោះយឿង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀងឈ្មោះ ឡូត សាន់ថុន ភេទប្រុស អាយុ៣២ឆ្នាំ ។ ពួកគេបានចូលខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយក៏ត្រូវនាំខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង ។ ក្រោយការសាកសួរនាំ មន្រ្តីជំនាញព្រហ្មទណ្ឌនឹងធ្វើរបាយការណ៍រាយការណ៍សុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ...