PR NEWS
កាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
ត្រឡប់មកសប្តាហ៍ថ្មី កាន់តែពិសេសពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០២៦ ទីតាំងនៅស្រុក សូទ្រនិគម ខេត្តសៀមរាប។
ត្រឡប់មកសប្តាហ៍ថ្មី កាន់តែពិសេសពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០២៦ ទីតាំងនៅស្រុក សូទ្រនិគម ខេត្តសៀមរាប។


ក្នុងនោះ ព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។ ពុកម៉ែ បងប្អូននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ លោក ឆន សុវណ្ណារាជ ,កញ្ញា Dariya, លោក Emi ,Team Dokay, លោក មូណូរិទ្ធ (Monorith) និងក្រុម David Bee Ten ដែលនឹងមកអង្រួនឆាកតន្ត្រីនៅរាត្រីថ្ងៃទី២១។






ដោយឡែក ចូលមកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ នឹងជក់ចិត្តដិតអារម្មណ៍ជាមួយសង្វៀនប្រដាល់ដ៏កក្រើក ដែលមានគូប្រកួតពិសេសៗជាច្រើន។ ក្នុងនោះ គូរឯកដែលជាទីរង់ចាំរបស់ទស្សនិកជន ពិសេសលោកតាៗនិងលោកពូៗ គឺការប្រកួតដណ្តើមប្រាក់លានក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម រវាងកីឡាករ ម៉ន វណ្ណី មកពីក្លឹប ពន្លឺថ្មីព្រែកឯងកីឡា និង កីឡាករ កាន់ ម៉េងហុង មកពីក្លឹប នាគរាជចតុមុខ ដែរត្រូវជួបនិងកីឡាករ ហាសាន សាវ៉ារី មកពី សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងកីឡាករ ម៉ូសេ ហូណាចូ មកពី អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន។ លើសពីនេះ សម្រាប់គូពិសេស គូទី១ប្រភេទទម្ងន់៤៨គ.ក្រ កីឡាករ អេលីត លីពៅ ជួបជាមួយកីឡាករ ផល ស៊ីលីន គូពិសេសទី២ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ ខាន់ ឃន និង ម៉ាលី ម៉ីម៉ី បន្ថែមពីនេះ សម្រាប់គូអន្ត្រជាតិប្រភេទទម្ងន់ ៦៩គ.ក្រ និងកីឡាករ អូសាម៉ា ថាអូដ។ ជាងចុងក្រោយ គូដែលពុកម៉ែ បងប្អូនទន្ទឹងរង់ចាំ គឺជាគូប្រាក់លានចុងក្រោយ តើនរណានឹងក្លាយជាម្ចាស់ប្រាក់លានក្នុងសប្តាហ៍នេះ?



ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ HaTi
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ