កំពង់ឆ្នាំង៖ កំពង់ឆ្នាំង នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត គឺជាខេត្តមួយកំពុងអភិវឌ្ឍ សម្រាប់ទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ និងមានសក្តានុពលលើវិស័យទេសរណ៍ ដែលជាកត្តារុញខេត្តមួយនេះ មានការរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានថ្លែងទៀតថា៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយនៅក្បែររាជធានីភ្នំពេញ ធ្វើដំណើរតែជាង១ម៉ោងមកដល់។ រដ្ឋបាលេត្តកំពង់ឆ្នាំង កំពុងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ នាំអោយខេត្តកំពង់ឆ្នាំង មានផ្លូវកៅស៊ូAC, ផ្លូវកៅស៊ូDBST,...
សកម្មភាពរបស់នាវិកកម្ពុជា ធ្វើការហ្វឹកហ្វឺន ដើម្បីត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយភាគីចិនដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ខណៈសកម្មភាពនេះគឺផ្តោតសំខាន់លើការហ្វឹកហាត់ បង្ក្រាបបទបល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និងសង្គ្រោះមនុស្សធម៌, ហ្វឹកហាត់ កងប្រតិបត្តិរុករក និងសង្រ្គោះ៧០៨ បង្ក្រាបភេរវកម្ម និងរំដោះចំណាប់ខ្មាំងជាដើម។ សូមបញ្ជាក់ថា កងទ័ពជើងទឹកកម្ពុជា និងចិន បានកំពុងធ្វើសមយុទ្ធរួមគ្នាដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះលើប្រធានបទ«ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារ សង្រ្គោះមនុស្សធម៌» នៅដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅក្នុងចន្លោះកោះរ៉ុង...
ស្វាយរៀង ÷ ឯកឧត្តមម៉ែន វិបុល សមាជិកគណះកម្មាធិការណ្តាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងក្នុងពិធីបិទវគ្គបំពាក់បំប៉នជំនាញការងារត្រួតពិនិត្យរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នាសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំបក្សចុះជំរុញពលរដ្ឋអោយទៅចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពជីវមាត្រ ថតរូបថ្មី ផ្តិតមេដៃថ្មី ដើម្បីទទួលបានសិទ្ធបោះឆ្នោត ។ ទាក់ទងទៅនិងការងារជំនាញ ឯកឧត្តមប្រធានគណបក្សបានជំរុញដល់មន្ត្រីបក្ស ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ អង្គការចាត់តាំងបក្ស និងមន្ត្រីបក្សស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរង្វង់ក្របខណ្ឌ័ការងារអង្គញភាពខ្លួន ដែលបានប្រព្រឹត្តល្មើសលក្ខន្តិកះ បទបញ្ជាផ្ទៃក្នុងបក្ស វិនយ័បក្ស ច្បាប់រដ្ឋ និងលក្ខណ:សម្បត្តិរបស់មន្ត្រី ឬសមាជិកគណបក្ស។...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ម៉ូតូជាច្រើនគ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស រំខានតាមដងផ្លូវសាធារណៈ បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើការឃាត់រក្សាទុករយៈពេល៣ខែទើបប្រគល់ឱ្យម្ចាស់វិញ ។ ប្រតិបត្តិការឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ម៉ូតូជាង២០គ្រឿង ក្នុងនោះមានបំពាក់ស៊ីម៉ាំង និងការកែច្នៃខុសបច្ចេកទេស ខុសពីទ្រង់ទ្រាយដើម ជាក់ស្តែងអ្នកដែលជិះម៉ូតូដែលមានការកែច្នៃទាំងនេះ ភាគច្រើនសុទ្ធតែជាយុវជន ដែលមានវ័យជំទង់។ ចំពោះម៉ូតូមួយចំនួន...
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត និងបងប្អូនប្រជាកសិករមកពី ២៦សហគមន៍ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានអោយដឹងថា យើងគ្រប់គ្នារស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ គឺគ្មានអ្នកណា...
ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នៅខេត្តព្រះសីហនុ។ ក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញដល់របស់មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រតិភូនៃអគ្គលេខាធិការដ្ឋានអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។ ប្រតិភូចំនួន១១ ប្រទេសបានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន...
រយៈពេល៤ខែ ដើមឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ តាមរយៈលេខ១២៩១ សរុប ៦៣០ករណី ។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយ:ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងក្នុងវេទិកាព្រឹកនេះថា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ត្រូវបានដាក់ឱ្យអនុវត្តដំបូងសម្រាប់ វិស័យឯកជននៅក្នុងឆ្នាំ២០០៨ ដោយនិយោជកត្រូវទទួលបន្ទុកបង់ភាគទានទាំងស្រុងក្នុងអត្រា...
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព ដោយឥតគិតថ្លៃចំនួន ២២៤៩ នាក់ ដែលធ្វើឡើងទីតាំងវរៈសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យុទ្ធភូមិភាគទី១ ស្ថិតនៅភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលជាបេសកកម្មលើកទី ៩១។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម...
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល បានបញ្ចប់ទៅដោយរលូន។ សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ និងដាក់តម្កល់ក្នុងបន្ទប់ដែលមានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ តំណាងសាធារណៈជន និង តំណាង ស.ស.យ.ក។ សូមជម្រាបថា ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃស្អែក ថ្ងៃចន្ទ ទី១៩ ខែឧសភា...