ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានសហការជាមួយក្រុមអ្នកស្ម័គ្រចិត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា កយកា -KOICA បានរៀបចំយុទ្ធនាការអាហារូបត្ថម្ភលើកទី២ ដើម្បីសុខភាពកុមារ ដែលប្រព្រឹតិ្តទៅនៅមនី្ទរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។ ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារ សម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាគម្រោងអង្គការ KOICA លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសាឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់ថា (AFPPD) នៅវិមានរដ្ឋសភា។ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ...
កម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែមេសានេះ ដោយមានការ សម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ និងការតាំងពិព័រណ៍។ ពិធីបើកកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិស្សា នុសិស្សសាលាមធម្យវិចិត្រសិល្បៈ ។ នៅក្នុងពិធីបើកកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
ឧត្តរមានជ័យ៖ រថយន្តក្រុងប្រភេទទេសចរ៤៥កៅអីមួយគ្រឿង របស់ក្រុមហ៊ុនធីវីរៈ បើកបរក្នុងល្បឿនលឿនរេចង្កូត បុកផ្ទះប្រជាពលរដ្ឋទាំងកម្រោល បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ព្រមទាំងអ្នកធ្វើដំណើរមានការភ័យស្លន់ស្លោនាំគ្នារត់ចេញពីក្នុងឡាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់ចំណុចភូមិ(ក) ខាងត្បូងផ្សារភូមិ(ក) ចម្ងាយ១០០ម៉ែត្រ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៦ជាង ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៥នេះ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគាត់បានឃើញរថយន្តក្រុងពណ៌ស ខាងលើនេះ បើកបរពីទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាតៃកុងឡានងោកមួយភាំង ក៏បានរេចង្កូតធ្លាក់ផ្លូវ ឆ្ពោះទៅមុខបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោលតែម្ដង ។...
ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ...
សៀមរាប ÷ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានស្តារឡើងវិញផ្លូវ ក្រាលកៅស៊ូពីរជាន់ DBST និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសនៅក្នុងខេត្តចំនួនពីរ សម្រេចបានលទ្ធផលល្អ ព្រោះផ្លូវគឺជាតម្រូវការ ចាំបាច់ បម្រើដល់ការធ្វើដំណើរ និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ។ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង ២.០០០ម៉ែត្រ នៅឃុំព្រៃគុយ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៥២ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០៥ នាក់ ដែលពាក់ព័ន្ធនឹងបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅវិមានរដ្ឋសភា។ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ និងគណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ នៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី...
ក្រុមកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តផ្តល់ការជិះរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋទាំងអស់ដោយមិនគិតថ្លៃ។ ជាពិសេស ទទួលបានការឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល ថែមទាំងទទួលបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកផងដែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ កញ្ញា ស្រីឡូត មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរនៅតំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១ ខែមេសានេះ បាននិយាយឲ្យដឹងថា ជាការកត់សម្គាល់ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ចទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសកម្មករ កម្មការិនី សម្រាប់ធ្វើដំណើរទៅស្រុកកំណើត និងកន្លែងកម្សាន្តនានាដោយមិនគិតថ្លៃ។ កញ្ញា...