ខណៈដែលវិស័យជលផលនៅប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួមសហការគ្នាអភិរក្សធនធានធម្មជាតិ ជាពិសេសការរក្សាឲ្យបាននូវប្រភេទសត្វជិតផុតពូជ ដើម្បីអភិវឌ្ឍដោយចីរភាព។ ក្នុងឱកាសអញ្ជើញបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅតជំនាន់ផង និងដើម្បីរួមចំណែកលើកកម្ពស់វិស័យជលផលនៅកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយមោទនភាព។...
ស្វាយរៀង៖បន្ទាប់ពីមានករណីផ្ទុះគ្រាប់លាន់រង្គើផ្អើលអស់ពលរដ្ឋក្នុងភូមិសង្ស័យថាផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នងនោះ បណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់ផ្ទះចេញមកលក់ដូរ នៅតូបខាងមុខផ្ទះផុត ទើបផ្ទុះនោះគឺជាករណីផ្ទុះផាវគ្រាប់បែកនិងកាមជ្រួចនេះបើតាមការបញ្ជាក់ពីលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិត ។ បើតាមលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប្រាសាទបានឲ្យដឹងថា៖នៅវេលាម៉ោង០២និង៥នាទីរសៀលថ្ងៃទី២១ មីនា ២០២៥ម្សិលមិញនេះនៅចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» មានទទួលជួសជុល និងបុកអណ្តូងតូចធំគ្រប់ប្រភេទដែលស្ថិតនៅភូមិ កណ្តាល សង្កាត់ ប្រាសាទ ក្រុង បាវិត ខេត្តស្វាយរៀងមានករណីផ្ទុះគ្រាប់បណ្តាលអោយខូចខាតផ្ទះស្ទើរទាំងស្រុងនិងដាក់ការសង្ស័យថាផ្ទុះហ្កាសឬមីនតោននោះសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ លោកមេប់ុស្តិ៍បានបន្តទៀតថា៖ក្រោយពីផ្ទះមួយខ្នងរងការខូចខាតទាំងស្រុងនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេះសមត្ថកិច្ចយើងបានសហការជាមួយខាងសុីម៉ាក់ចុះពិនិត្យរកសំបកផ្ទុះនៅទីតាំងផ្ទះរងគ្រោះ។ លោកមេប៉ុស្តិ៍បានបញ្ជាក់ថា៖បន្ទាប់ពីពិនិត្យរកសំបកផ្ទុះនោះរួចមកខាងសុីម៉ាក់បានរកឃើញថាមិនមែនជាមីនតោនឬផ្ទុះធុងហ្គាសអ្វីនោះទេដោយសំបកកាំជ្រួចនិងផាវគ្រាប់បែកដែលមានចំនួនច្រើនផ្ទុះបណ្តាលឲ្យខូចខាតផ្ទះរងគ្រោះនេះ។ សូមបញ្ជាក់ថា៖ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក...
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់ ១,៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ ស្ថានីយនេះដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះ ឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។ ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ...
នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចខាងលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី គ្រោងនឹងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យ និងសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំផ្សេងទៀត នៃតំបន់រដ្ឋបាល ពិសេសហុងកុងផងដែរ។...
ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។ ក្រុមការងារបានចុះដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង...
តាកែវ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិមកចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់។ យោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានថ្លែងឲ្យដឹងថា សម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យពិធីបុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចំនួន ៣១៩៤៥៦ នាក់បានមកចូលរួមដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៩៦០នាក់ផងដែរ។ ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល៣ ថ្ងៃនៃពិធីបុណ្យទន្លេនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង...
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញសង្គមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជាគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នាពេលខាងមុខនេះ។ ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វើដំណើរ សន្សំសំចៃ សម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាពិសេសពេលរដូវបុណ្យទានម្តងៗដូចជាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះជាដើម។ សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី...
វិនិយោគិនថៃដែលកំពុងបណ្ដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើធុរកិច្ច និងការ វិនិយោគ ខណៈកម្ពុជាគឺជាប្រទេសបានផ្តល់នូវទំនុកចិត្ត និងភាពអំណោយផលគ្រប់បែបយ៉ាងដល់បរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។ ក្រុមធុរកិច្ចថៃដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅក្នុងកម្មវិធីប្រកួត កីឡាវាយសីមិត្តភាព និងអាហារសាមគ្គី រៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមធុរកិច្ចបានលើកឡើងថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសការធ្វើ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាដើម។ ក្រុមធុរកិច្ចទាំងនេះបន្តថា ជាក់ស្តែងការដាក់ទុនរកស៊ីទទួលទានរបស់ពួកគាត់នៅកម្ពុជា...
ក្រុមអ្នកជំនាញរដ្ឋ និងឯកជនបានជួបពិភាក្សា និងស្វែងរកគន្លឹះដើម្បីផ្តល់ជាអត្ថប្រយោជន៍ ជាពិសេសដំណោះស្រាយថ្មីៗនៅក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់លើកិច្ចការពារអាជីវកម្ម ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែ រីកចម្រើន។ លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក Localize លើកឡើងនៅក្នុងកិច្ចពិភាក្សាលើប្រសិទ្ធភាព និងវិសាលភាព អត្ថប្រយោជន៍នៃប្រព័ន្ធទូទាត់ឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម នេះថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូចនិងមធ្យម...
រតនគិរី៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី និងមានការចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត។ ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម...