ត្បូងឃ្មុំ៖ ឯកឧត្តម ងួន ស្ដេចភក្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដឹកនាំនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ទៅចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំដើមក្ងោកជាង ៥០០ដើម នៅតាមដងផ្លូវជាង ៥គីឡូម៉ែត្រ នៅក្នុងឃុំត្រពាំងព្រីង។ ក្នុងកម្មវិធីដាំដើមផ្កាក្ងោក ក្រោមប្រធានបទ “សន្តិភាពសម្រស់ជនបទបៃតង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ងួន ស្ដេចភក្តី...
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទូទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនិងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្តចាន់បុរី ប្រទេសថៃ។ គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ ដោយផ្ទាល់ពីស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់បញ្ហាប្រឈមនានា ដែលពួកគាត(ពលករ)...
កំពង់ស្ពឺ៖ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ...
លេខាធិការដ្ឋានគណៈកម្មធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព (ផ.ក.អ) សហការជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី៣០ខែមិថុនានេះ បានរៀបចំពិធីចាប់ឆ្នោតអ្នកដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធី«ផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ) ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា។ ពិធីនេះ រៀបចំធ្វើឡើងនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។ នៅក្នុងអង្គពិធី ឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន ផ.ក.អ បានថ្លែងថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី លេខាធិការដ្ឋាន...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌កំពុងពន្លឿនច្បាប់ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឱ្យមាន «ការដកសញ្ជាតិខ្មែរពីបុគ្គលដែលប្រព្រឹត្តសកម្មភាពគប់គិត ជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរខ្លួនឯង» ដើម្បីធានាថាកម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសតាមរយៈពលរដ្ឋខ្មែរណាម្នាក់ក្នុងការប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់កម្ពុជាឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់ទូរទស្សន៍បាយ័ន នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តម សេង ឌីណា បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងធ្វើកិច្ចការងារនេះ ហើយនឹងធ្វើឱ្យបានឆាប់ពីព្រោះកិច្ចការងារនេះ គឺជារឿងសំខាន់ដើម្បីធានាថាកម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសតាមរយៈពលរដ្ឋខ្មែរណាម្នាក់ ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់កម្ពុជាឡើយ។ បើតាមឯកឧត្តម សេង ឌីណា...
ភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកភាពបែងចែកភាគលាភឆ្នាំ២០២៤ ជាសាច់ប្រាក់ចំនួនជាង ៣០,៤ ប៊ីលានរៀល ក្នុងនោះជាង ៤,៥ ប៊ីលានរៀល ជាភាគហ៊ុនដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់សរុបជាង ២៥,៨ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ។ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើង នៅក្នុងពិធីបិទមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៣០ ខែ មិថុនា...
កោះកុង៖ តាមការផ្ដល់ព័ត៌មានពីមន្ត្រីព័ត៌មានប្រចាំការនៅច្រកព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងថា ស្ថានភាពច្រកអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ច្រកទ្វារអន្តរជាតិ ហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៅបន្តបិទជាឯកតោភាគី។ ចំណែកឯខាងភាគីកម្ពុជា ច្រកព្រំដែនអន្តរជាតិចាំយាម នៅតែអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យមានការនាំចូលនូវទំនិញគ្រប់ប្រភេទមកកម្ពុជាឡើយ។ ប៉ុន្តែភាគីទាំងពីរបានសម្របសម្រួលឲ្យមានការចាកចេញពីប្រទេសប្រជាពលរដ្ឋ ពលកររៀងៗខ្លួន។ ក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង នៅតែបន្តទទួលពលករខ្មែរ និងសម្របសម្រួលដឹកជញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាព ព្រមទាំងផ្ដល់ការងារដល់ពលករណាដែលមានបំណងចង់បម្រើការងារ និងរោងចក្រនៅក្នុងខេត្តកោះកុង។ ទៀតសោត...
ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ ប៉ាង ឡេង នាយនគរបាលអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយះពេល៦ខែ ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មកកម្ពុជាមានចំនួន ១ម៉ឺន ៣ពាន់ ៨៣១នាក់ មាន២៦សញ្ជាត្តិ...
កំពង់ឆ្នាំង៖ «សុបិន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤នៃស្រុកទឹកផុសបានក្លាយជាការពិតក្នុងថ្ងៃនេះហើយ ដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ផ្លូវកៅស៊ូDBSTពីរជាន់ជាង៤១គីឡូម៉ែត្រ ដែលផ្លូវនេះមានសក្តានុពលលើវិស័យកសកម្ម និងវិស័យទេសចរណ៍ផងដែរ»។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម លោកជំទាវ...
ភ្នំពេញ៖ សម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមដោយសម្ដេចតេជោបានបញ្ជាក់ថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា»។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប...