ព័ត៌មាន
គណៈប្រតិភូរដ្ឋសភានៃប្រទេសហុងគ្រី អញ្ជើញបំពេញទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ ដើម្បីស្វែងយល់ពីមរតកវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា
គណៈប្រតិភូរដ្ឋសភាប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តម György Such អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ដ៏ត្រកាលនៃស្ថាបត្យកម្មខ្មែរ ដែលមាននៅលើសំណង់នៃព្រះបរមរាជវាំង ប្រកបដោយក្បូរក្បាច់រចនាដ៏វិសេសវិសាល ដែលជាតំណាងឱ្យភាពរុងរឿងនៃរជ្ជកាលព្រះមហាក្សត្រខ្មែរ។ បន្ទាប់មកនៅសារមន្ទីរជាតិ គណៈប្រតិភូបានទស្សនា និងស្វែងយល់យ៉ាងលម្អិតនូវបុរាណវត្ថុដ៏មានតម្លៃ និងបដិមាសិល្បៈគ្រប់សម័យកាល ដែលជាភស្តុតាងសបញ្ជាក់ពីអរិយធម៌ដ៏យូរលង់ និងចំណេះដឹងផ្នែកសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងក្របខណ្ឌរដ្ឋបាលសភានោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពដ៏សំខាន់ក្នុងការ លើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ តាមរយៈការយល់ដឹងពីតម្លៃមរតកបេតិកភណ្ឌដែលជាអត្តសញ្ញាណជាតិកម្ពុជា។

វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់នៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រនានា ក៏បានបង្ហាញឱ្យឃើញពីសុខសន្តិភាព និងការបើកចំហរបស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិមកទស្សនា មកសិក្សារៀនសូត្រពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

សូមជម្រាបជូនថា ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី កំពុងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣