អ្នកជំនាញអចលនវត្ថុ យល់ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច។ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាថា ជុំវិញបញ្ហាសេដ្ឋកិច្ច សកល បច្ចុប្បន្ននៅតែបន្តហ៊ំព័ទ្ធដោយហានីភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលកំពុងរងនូវហានីភ័យទាំងនោះ ជាពិសេសភាពមិនទាន់ប្រាកដប្រជារវាងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ, ក៏ប៉ុន្តែប្រសិនស្ថានភាពដែល កំពុងកើតឡើង មានភាពល្អប្រសើរក្នុងរយៈពេលខ្លី, សេដ្ឋកិច្ចពិភពលោក ក៏ដូចកម្ពុជានឹងប្រួលប្រែទៅតាមនោះផងដែរ។ ឧកញ៉ា បន្តថា ចំណែកទាក់ទងវិស័យអចលទ្រព្យ ឃើញថា...
ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន២ បានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គចំនួនជាង ២០០តោន ដែលគិតជាតម្លៃប្រហែល ២៥ម៉ឺនដុល្លារ ពីសហគមន៍ផលិតស្វាយចន្ទីចំនួន៥ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦នេះ។ លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិនៃក្រុមហ៊ុន Ample Agro Product នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់ពីបានជួបចចារជាច្រើនលើកច្រើនសារ កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សហការជាមួយក្រុមហ៊ុន S’trei...
(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅក្រុងដាវ៉ូស-ក្លូស្ទ័រប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦។ កិច្ចពិភាក្សានេះ បានជជែកអំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន និងមានភាពប្រទាក់ក្រឡាគ្នា...
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានរៀចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា។ របៀបវារៈរួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣-ផ្សេងៗ។ ឆ្លងតាមរយៈការពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា...
១. តើអ្វីទៅជា PM2.5? ភាគល្អិតនិចល ដែលគេហៅថា PM2.5 គឺជាភាគល្អិតនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ឬស្មើ 2.5 មីក្រូម៉ែត្រ ដែលតូចជាងសក់មនុស្សប្រហែល 30 ដង។ ដោយសារតែវាតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលជ្រៅទៅក្នុងសួត ហើយសូម្បីតែចូលទៅក្នុងសរសៃឈាម បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។ ការយល់ដឹងអំពីប្រភពនៃ PM2.5 គឺជាចំណុចសំខាន់សម្រាប់ការរៀបចំគោលនយោបាយ និងសកម្មភាពដើម្បីកាត់បន្ថយការបំពុលខ្យល់។ សមាសធាតុគីមីដែលបង្កប់នៅក្នុង PM2.5 រួមមាន៖ សារធាតុសរីរាង្គពុល...
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ស្ថាបនា ភីអិលស៊ី និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក។ តាមរយៈ MoU នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព។ នៅក្រោយចប់ពិធីចុះ MoU កាលរសៀលថ្ងៃទី២០ មករា...
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីជូនដំណឹង ថា រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែនខេត្ត ឧត្តរមានជ័យ ពិធីនេះនឹងប្រព្រឹត្តទៅ វេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃសៅរ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក...
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី។...
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម បូរ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា រយៈពេល ៤ឆ្នាំ ដោយជោគជ័យ។ ឯកឧត្តម...
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា...