ព័ត៌មាន
អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីនឹងចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកកម្ពុជា ខណៈសម្តេចតេជោចាត់ទុកដំណើរនេះបង្ហាញជំហរគាំទ្រសន្តិភាព
ភ្នំពេញ៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) បានឱ្យដឹងថា លោកស្រី និងគណៈប្រតិភូ នឹងធ្វើដំណើរចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែង ព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញពីការតាមដានរបស់លោកស្រីលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវអគ្គលេខាធិការ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្នុងដំណើរមកកម្ពុជានាពេលនេះ លោកជំទាវនឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងវិញ ហើយកំពុងបន្តស្នាក់នៅជំរំនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍របស់លោកស្រីអគ្គលេខាធិការ ជាពិសេសការគ្រោងទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា។ សម្តេចតេជោ ចាត់ទុកដំណើរទៅសួរសុខទុក្ខជនភៀសសឹក ជាការបង្ហាញច្បាស់នូវជំហររបស់លោកស្រីអគ្គលេខាធិការគាំទ្រដល់សន្តិភាព ហើយមិនចង់ឃើញការកើតឡើងនូវភ្លើងសង្គ្រាម។
សូមបញ្ជាក់ថាសង្គ្រាមឈ្លានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។ បើទោះបីការផ្ទុះអាវុធត្រូវបានបញ្ចប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ មានពលរដ្ឋជិត៥ម៉ឺននាក់ទៀត មិនទាន់បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយទេ ដោយសារ ផ្ទះសម្បែងប្រជាពលរដ្ឋខ្លះត្រូវបានកងទ័ពថៃ ដាក់ទូកុងតឺន័រ និងរាយបន្លាលួសបិទមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ផ្ទះសម្បែងបានឡើយ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣