ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Laurent Wehrli ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេសនៃក្រុមប្រឹក្សាជាតិនៃប្រទេសស្វីស (រដ្ឋសភា) និងតំណាងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានអំពាវនាវប្រជាពលរដ្ឋ និងយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានឱកាសការងារច្បាស់លាស់ និងជីវភាពប្រសើរ។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌព្រែកព្នៅ សហការជាមួយ លោកបណ្ឌិត ហាន បូរិន ប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោក...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញមុខបកស្រាយបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា ពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់អាមេរិក អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ មិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ គឺនៅបន្តការងារជូនរាជរដ្ឋាភិបាល និងពលរដ្ឋជាធម្មតា។ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ ក្នុងកម្មវិធីបូកសរុបលទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ រយៈពេល ២ថ្ងៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានវាយតម្លៃការងារ ដោះស្រាយបញ្ហាប្រឈម ព្រមទាំងដាក់ផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ បន្ថែមលើការវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់រួចមក គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយមានសកម្មភាពគន្លឹះយ៉ាងហោចណាស់ ៥៨សកម្មភាពចម្បងៗ។ សកម្មភាពទាំងអស់នេះ ជាសកម្មភាពដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សកម្មភាពផ្សេងៗទៀត ជាការអនុវត្តក្នុងក្របខណ្ឌការងារនានានៃគ.ក.ស.ចំនួន៤គឺ អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ, អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ , អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន...
បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន ០៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ដូចខាងក្រោម៖ – ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាតុក ឃុំមោង...
ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្ទាត់គោលឯកឧត្តមអភិសន្តិបណ្ឌិត ស...
កណ្ដាល៖ ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត។ កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)បានស្ថាបនាជិតរួចរាល់ ដែលជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត...
តាកែវ៖ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះរួមមាន៖ កម្លាំងនគបាល ទាហាន និងកងរាជអាវុធហត្ថ ចុះបង្រ្កាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុស ដែលក្រុមជនខិលខូច បានធ្វើការលួចដាំខុសច្បាប់ នៅតាមជំរាលភ្នំបាយ៉ងកោ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។នៅក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កម្លាំងចម្រុះបានធ្វើការកាប់និងដុតបំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន៧ទីតាំង...
ត្បូងឃ្មុំ៖ តបតាមបទបញ្ជារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរកវិធីដោះស្រាយ ដើម្បីបូមទឹកកម្ពស់ ១៦ម៉ែត្រ បញ្ជូនចូលស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកក្រូចឆ្មារ និងលោកមេឃុំប៉ឺស២ ចុះអន្តរាគមន៍បូមទឹក ដើម្បីបញ្ជូនទៅស្រោចស្រពផ្ទៃដីស្រែប្រាំងរបស់ប្រជាកសិករប្រមាណ ១៥០ហិកតា ដែលជួបការខ្វះខាតទឹក ក្នុងឃុំប៉ឺស២...
កណ្ដាល៖ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកប្រឈមក្នុងការខ្វះទឹកស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន...