ព័ត៌មាន
ឯកអគ្គរដ្ឋទូតគុយបា ស្នើសុំរដ្ឋសភាកម្ពុជា បន្តរឹតចំណងមិត្តភាព គាំទ្រគ្នានៅលើឆាកអន្តរជាតិ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពី បច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសទាំងពីរ កម្ពុជា-គុយបា និងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងសកម្មឡើង ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។
លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវការអរគុណ និងសុំឱ្យរដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ជួយគាំទ្រក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវក៏បានស្នើសុំឱ្យរដ្ឋសភាកម្ពុជា បន្តចំណងមិត្តភាព បង្ហាញការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
ជាការឆ្លើយតប លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពូនជ្រំជាបន្តបន្ទាប់ ដើម្បីជាគុណប្រយោជន៍នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក និងបន្តថែរក្សា ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។
ក្នុងជំនួបពិភាក្សាការងារនេះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរបទពិសោធន៍ គ្នាលើការងារវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល កិច្ចការនារី និងពាណិជ្ជកម្ម ផងដែរ៕







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង