សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាអតីតមន្ទីរសន្តិសុខ ស-២១ នឹងរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅថ្ងៃស្អែកនេះ។ លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយរំលឹកពីប្រវតិ្ត២០ឧសភា យ៉ាងដូច្នេះថា អំឡុងសង្គ្រាមស៊ីវិល ខ្មែរក្រហម បានអនុវត្តគោលការណ៍តាមតំបន់ដែលស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួនចាប់ពីថ្ងៃទី២០...
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតស្រ្ដីដំបូងដែលទើបតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាខិតខំពង្រីកទំនាក់ទំនងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ សម្ដេចសូមអបអរសាទរចំពោះលោកជំទាវ នីកូឡាអូ ដែលបានតែងតាំងជាឯកអគ្គរដ្ឋទទួលថ្មីរបស់ក្រិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ, តាមរយៈឯកអគ្គរដ្ឋទូតសម្ដេចតេជោបានឆ្លៀតអញ្ជើញប្រធានាធិបតីរបស់ប៉េណាំងមកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិចិ្ឆកាខាងមុខ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងទិសដៅ អនាគតសម្រាប់ការតភ្ជាប់លើការទូទាត់ឆ្លងដែន ដល់ឥស្សរជនជាថ្នាក់ដឹកនាំ ក្នុងវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF នៅ សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Tsinghua ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីមួយលំដាប់ពិភពលោក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ...
កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦នេះ បានឈានចូលដល់វគ្គជម្រុះ។ ជាក់ស្ដែងនៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៩ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ ជាការជម្រុះពី ជិត ៣០ក្រុម មកត្រឹម១០ក្រុម ក្នុងការធ្វើបទបង្ហាញពីផែនការអាជីវកម្មរៀងខ្លួន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលអាចរួមចំណែកក្នុងការដោះស្រាយបញ្ហាក្នុងសង្គម។ ការប្រកួតប្រជែង កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦ក្រោមប្រធានបទ “ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន ៖...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដឹងណឹងប្រកាសកាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ដល់សាធារណជន ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ថា ដោយពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី ៣ ទៅ ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ...
ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះជាថ្ងៃទី២ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បន្តការអនុវត្តនីតិវិធីវាយតម្លៃបេក្ខភាពជ័យលាភី Top 5 របស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ។ ដំណើរការប្រព្រឹត្តទៅសម្រាប់ថ្ងៃនេះមិនខុសកាលពីម្សិលម៉ិញនោះទេ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើទៅលើ២ផ្នែកគឺការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការវិនិច្ឆ័យលើការធ្វើបទបង្ហាញ។ គ.វ.ជ. នឹងធ្វើការវាយតម្លៃជ្រើសសម្រាំងយកបេក្ខភាពដែលផ្តល់សេវាសាធារណៈបានល្អជាងគេ លេចធ្លោជាងគេ ដើម្បីធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីពីលេខ១ ដល់លេខ៥ សម្រាប់អង្គភាព ៣កម្រិត មានអនុវិទ្យាល័យ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត,...
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព នឹងដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលនឹងប្រព្រឹត្តនៅវិមាន ៧ មករា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះ ដើម្បីផ្លាស់ប្តូរយោបល់គ្នារវាងមេដឹកនាំគណបក្សនយោបាយទាំង ២៩គណបក្ស ដែលនៅក្នុងសម្ព័ន្ធភាព។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២០...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ “គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម” ដែលមានទឹកប្រាក់ចំនួន ១,១៨៩,០០០,០០០ យ៉េន (ប្រមាណ៨ លានដុល្លារអាម៉េរិក)។